ស្រណោះផាត់ជាយ

ឱ!ចន្ទ័អើយ ចន្ទ័រះខ្ពស់ឆ្ងាយសន្លឹម
ភក្រ្ត័ញញឹម អ្នកសើចចំអកអោយស្រី
ដែលជឿលង់ ពាក្យផ្អែមល្ហែមប្រុសអប្រិយ
ផ្តេកផ្តួលភក្តី ព្រោះស្មានថាដូចបំណង

ឱ!ទឹកភ្នែក សូមជួយរំលែកដួងចិត្ត
សូមអាណិត ដល់ចិត្តស្រី ដែលគ្រំាគ្រា
កែវភ្នែកខ្ញុំ មើលខ្លាឃើញថាជាលា
សូមម្ចាស់វេរា ផ្តន្ទាប្រុសព្រានចង្រៃ

ទ្រូងធ្លុះធ្លាយ ផាត់ជាយស្រីអភព្វ័ស្នេហ៍
រស់ខ្មាស់គេ រស់នៅនំាធ្ងន់ផែនដី
កម្មជាតិនេះកម្មក្រាស់ កម្មឥតប្រណី
រស់ធ្វើអ្វី រស់នៅឥតនយ័ខ្លឹមផ្សា

ដួងចន្ទ័អើយ ចន្ទ័រះបំភ្លឺចិត្តខ្ញុំ
ដែលក្រៀមក្រំ រស់ចំាតែក្តីមរណា
នឹករឿងដើម គ្រំាចិត្តស្ទើរបែកឱរ៉ា
លាហើយស្នេហា ស្មាលា លុះអវសាន្តជាតិ

ទ្រូងធ្លុះធ្លាយ ផាត់ជាយស្រីអភព្វ័ស្នេហ៍
រស់ខ្មាស់គេ រស់នៅនំាធ្ងន់ផែនដី
កម្មជាតិនេះកម្មក្រាស់ កម្មឥតប្រណី
រស់ធ្វើអ្វី រស់នៅឥតនយ័ខ្លឹមផ្សា

ដួងចន្ទ័អើយ ចន្ទ័រះបំភ្លឺចិត្តខ្ញុំ
ដែលក្រៀមក្រំ រស់ចំាតែក្តីមរណា
នឹករឿងដើម គ្រំាចិត្តស្ទើរបែកឱរ៉ា
លាហើយស្នេហា ស្មាលា លុះអវសាន្តជាតិ



Credits
Writer(s): សុីន សុីសាមុត
Lyrics powered by www.musixmatch.com

Link