ប្រុសដែលក្បត់ចិត្ត

ពេលដែលបែកគ្នា ចេះតែកន្លង
អូននិងបង មិនដែលជួបគ្នា
ឱ្យអូនសែនព្រួយ ខ្វល់ខ្វាយចិន្តា
ឯទឹកនេត្រា កកជាប់ក្នុងទ្រូង

មិនគួរបងបែក ទៅមានគួរគាប់ចោលស្រី
មិនគួរប្រុសថ្លៃ បោះបង់ចោលអូនឯកា
អា! អ្ហា! ប្រុសដែលក្បត់ចិត្ត ដែលក្បត់ចិត្ត

ប្រុសដែលគួរស្នេហា
គួរឱ្យស្អប់ស្នេហ៍ផង
តើពេលណា បងបានវិលវិញ?

នឹកគ្រាកម្សត់ ដែលហួសទៅនោះ
រឿងទាំងអស់ ឱ្យអូននឹកឃើញ
មិនគួរបងដាច់ចិត្ត បោះបង់ចោល
បងមិនរវល់ នឹករឿងនោះសោះ

មិនគួរបងបែក ទៅមានគួរគាប់ចោលស្រី
មិនគួរប្រុសថ្លៃ បោះបង់ចោលអូនឯកា
អា! អ្ហា! ប្រុសដែលក្បត់ចិត្ត ដែលក្បត់ចិត្ត

ប្រុសដែលគួរស្នេហា
គួរឱ្យស្អប់ស្នេហ៍ផង
តើពេលណា បងបានវិលវិញ?

ពេលដែលបែកគ្នា ចេះតែកន្លង
អូននិងបង មិនដែលជួបគ្នា
ឱ្យអូនសែនព្រួយ ខ្វល់ខ្វាយចិន្តា
ឯទឹកនេត្រា កកជាប់ក្នុងទ្រូង

មិនគួរបងបែក ទៅមានគួរគាប់ចោលស្រី
មិនគួរប្រុសថ្លៃ បោះបង់ចោលអូនឯកា
អា! អ្ហា! ប្រុសដែលក្បត់ចិត្ត ដែលក្បត់ចិត្ត

ប្រុសដែលគួរស្នេហា
គួរឱ្យស្អប់ស្នេហ៍ផង
តើពេលណា បងបានវិលវិញ?



Credits
Writer(s): Sisamouth Sinn, Kong Bunchhoeun
Lyrics powered by www.musixmatch.com

Link