ពន្លកស្នេហ៍ជ័យអន

ជាតិប្រុសកំហូច ខិលខូចអ្វីម្ល៉េះ
ខ្លួនជាអ្នកចេះ ចេះធ្វើយ៉ាងហ្នឹង
ថើបកន្សែងស្រី កណ្តាលវាលល្វឹង
អត់ឃ្លានម្លឹងម្លឹង ប្រឹងរស់ធ្វើអ្វី

អត់ទោសម្តងទៅពៅព្រលឹងអ្ហើយ
ខ្លួនខ្ញុំខុសហើយ សូមត្រាប្រណី
ខ្ញុំពិតជាឆ្កួត ហ៊ានលួចស្នេហ៍ស្រី
ភ្លេចមើលនិស្ស័យ ខុសឆ្ងាយកន្លង

ចំណែក ចំណែករូបស្រី
ជាតិជាស្រ្ដីមិនដែលដៀលស្តីថាស្អប់រូបបង
ទោះជេរឬខឹងក៏គ្មានបំណង
វណ្ណៈធំផង ក៏គ្មានប្រាថ្នា

សែនសប្បាយចិត្តបើពិតដូច្នោះ
សូមស្រីសន្តោសបង្ហាញរូបា
ឱ្យបងបានយល់ទឹកចិត្តស្នេហា
ចូរកែវកន្និថា កុំដាច់អាល័យ

ទឹកហូររឺមរឹមរំពឹងដងព្រែក
រូបអូនអល់អែក រំពឹងលើម្តាយ

ឱ្យតែអូនព្រម បងនឹងខ្វល់ខ្វាយ
ចូលដល់អ្នកម្តាយ យកអនជាគូ

ដឹងទេដឹងទេស្នេហារូបអូននេះណា
កូនអ្នកចម្ការជាតិខ្មែរថ្លៃថ្នូរ

សូមអូនកុំព្រួយអនមួយបងប្តូរ
ច្បាប់មានហែរហូរបងប្តូរផ្គាប់ស្រី



Credits
Writer(s): Sinn Sisamouth
Lyrics powered by www.musixmatch.com

Link