ចិត្តខ្លាចចិត្ត

មើលមេឃស ថ្ងៃក៏ល្អណាស់
រីឯខ្យល់អាកាស ផាត់ប៉ះចុងស្មៅវែងខ្លី
ក្រអូបក្លិនផ្កា ផ្កាចំប៉ាចំបុី
បងអើយមានរឿងអ្វី?
ម្តេចមិនស្រដី ធ្វើមុខស្រពោន

ឱគ្មានរឿង អ្វីទេក្នុងចិត្ត

បងនិយាយមិនពិត

ពិតហើយ

កុំឆ្លើយ ដោះសា
មេឃត្រូវពឹងថ្ងៃ ប្រុសពឹងស្រីដែរណា
គេថាក្នុងលោកិយ
សំណាប់យោងដី ស្រីយោងបុរស

មិនពឹងទេស្រី ខ្លាចណាស់ស្រីស្រី

ខ្លាចអ្វីៗ ស្រីក្នុងផែនដី មិនដូចគ្នាទេ
ស្រីខ្ញុំនេះមិនចេះ ប្រួលប្រែ

ទន្សាយមិនដែល ចាប់បានដួងខែ

ប៉ុន្តែដួងខែមិនមែនរូបស្រី

តើនាងដូចអ្វី?

ដូចត្រកួនត្រួយខ្ចី
រមែងប្រណី ទន្សាយជានិច្ច

ឱ! អនិច្ចា ចិត្តខ្លាចដួងចិត្ត
ខ្លាចជីវិតឥន័យ
ខ្លាចស្រីធ្វើអោយប្រុសយំ

មិនមែនទេបង ដួងចិត្តនៃខ្ញុំ
ដូចផ្កាដែលក្រពុំ
បើឃ្មុំក្រេបហើយ មិនរីកទៀតទេ



Credits
Writer(s): Sinn Sisamouth
Lyrics powered by www.musixmatch.com

Link