ស្ពានឈើអភ័ព្វ ដោយ សុីន សុីសាមុត

ភូមិវត្តកំផែងរៀមសូមថ្លែងទុក្ខ ស្នេហ៍ខានជួបមុខ
រាយជាទំនុកគុកកម្មស្នេហ៍ខ្ញុំ ស្ពានកម្សត់ក្បត់ស្នេហ៍ឧត្តម
ក្បត់រាត្រីចន្ទ្រារាត្រីទឹកឃ្ញុំ តោយំសូមក្តីមេត្តា

ឱ!វាលបែកចានបែកចិត្តទៅហើយ ស្នេហ៍គ្មានកោះត្រើយ
ស្ទឹងសង្កែអើយម្តេចឡើយឬស្យា គួចស្នេហ៍ខ្ញុំអោយលង់មរណា
គួចទាំងចិត្តអោយស្វិតដូចផ្កា ខ្លោចផ្សារឱរ៉ាមួរហ្មង

គ្រាប់ខ្សាច់បាតស្ទឹងរៀមប្រឹងរក្សា ទុករោយធ្វើជាផ្កាស្លា
រៀបការអូនហើយនឹងបង ស្ពានឈើរៀមធ្វើអោយអូនឆ្លង
តែកម្មកាចកំណាចកន្លង នួនល្អងឆ្លងស្ពានគេវិញ

បងឈឺកកឈាមដូចអ៊ុកសារេន ឈឺហួសព្រំដែន
ស្រីចិត្តម៉ឺនសែននឹកសែនទោម្នេញ បេះដូងមួយអោយគេដូរទិញ
ដូចទឹកស្ទឹងហូរមិនវិលវិញ ទោម្នេញព្រោះស្រីចិត្តស្រល់



Credits
Writer(s): Kong Bunchhoeun
Lyrics powered by www.musixmatch.com

Link