Ahchetana

ក្តីសង្ឃឹមភ្ជាប់ស្នាមញញឹមបានខំប្រឹងរួចអស់ទៅហើយ
ឱមនុស្សខ្ញុំស្រលាញ់អើយ តាមពិតមានសង្សារហើយ
អាចថាខ្ញុំល្ងង់ក៏បានមិនចេះស្មាន
មិនចេះប្រមាណខ្លួនទៅស្រឡាញ់រូបគេ
ទាំងគេនោះមិនមែនជាមនុស្សទំនេរ
គ្មានចេតនាទេបានលង់ទៅហើយ
ការយល់ច្រឡំមួយនេះពិតជាសប្បាយ
គេផ្តល់អារម្មណ៏ដែលឲ្យខ្ញុំនេះលែងខ្វល់ខ្វាយ
ដឹងត្រឹមក្បែរគេមិនជិនណាយ
តែគួរឲ្យស្តាយគេនោះមានសង្សារ
ដាក់សំនួរសួរខ្លួនឯងម្តេចប្រឹងសម្តែងធ្វើដូចធម្មតា
ទាំងដឹងយុទ្ធសាស្ត្រស្នេហាគេប្រើបែបណាមកបោកចិត្តខ្ញុំ
ព្រមស្ម័គ្រអោយគេបោកបោកសតិអារម្មណ៍
ទោះបីខ្ញុំមិនចង់ក៏ថ្នាំសន្តំជ្រាបពេញខ្លួនហើយ
នៅក្នុងចិត្តទុកគេសំខាន់
បេះដូងកាន់តែងាយរងគ្រោះ
ព្រោះខ្ញុំគ្រាន់ជាតួជំនួសជួសពេលគេត្រូវការ។
ជាមនុស្សម្នាក់ធ្លាប់គេឆក់យកស្នេហា
ស្អប់ពាក្យមួយថាទៅដណ្តើមសង្សារគេ
បើដឹងមុនខ្ញុំមិនចង់ស្គាល់មាសមេ
ឥឡូវហួសពេលពិបាកបកស្រាយ
ស្គាល់មាសស្ងួនអារម្មណ៍ដូចក្នុងយល់សប្តិ
ភ្ញាក់ឡើងក៏ចប់មិនដឹងយល់សប្តិពីអ្វី
សុខចិត្តដើរចេញព្រោះបើបន្តនិងមានការឈឺចាប់រីងរៃ
មិនចង់ធ្វើជាអ្នកទី៣
ខមាទោសបើខ្ញុំខុសអីអាចជេស្តី មិនថ្វីៗ



Credits
Lyrics powered by www.musixmatch.com

Link