Romeo No Juliet

គេងយំអោបខ្នើយ ឆ្នាំថ្មីហើយមិនទាន់មានស្នេហា
យំៗ ផ្ដាំមេឃចង់តែស្រែកគូខ្ញុំនៅឯណា

គូព្រេងឬគូកម្ម សូមឱ្យគូពិតជិតដូចម៉ែផ្ដាំ
ចាំអើយចាំអើយចាំ ដូចគេចាប់ឃុំក្នុងភ្នំម្រាមប្រាំ

អើយសម្លឹងមើលកញ្ចក់ដូចមិនសូវអាក្រក់ទេ
ចុះហេតុអ្វីខ្ញុំអភ័ព្វខុសគេ ចង់មានគ្នាមើលថែក្តីស្នេហ៍
ឈប់ដេកឱបម៉ែនៅសៅកែទៀតហើយ

ឆឺត ឆារាត ឆា ឆារា ឆាត ឆារាត ឆាត់ឆាៗ

ថ្ងៃសែនក្តៅតែខ្ញុំរងាកំព្រីកំព្រាដូចកូនកំប្រុក
ខ្ញុំធ្វើអីតែឯងញ៉ាំអីតែឯងៗ ពីច័ន្ទដល់សុក្រ
I have been down so long តាំងពីដំបូងបេះដូងដូចគេចាក់ lock
ផ្អាប់អោយដូចប្រហុក នៅមិនដែលស្រណុកក៏ព្រោះតែ

ជឿតាមម៉ែគ្មានស្នេហ៍គ្មានការឈឺចាប់ប្រយ័ត្នប៉ះចំស្រីក្បត់
ប្រើជីវិតដូចព្រះអាទិត្យមិនអាចងងឹតគ្រាន់តែកំសត់

ពាក្យនាងស្បថតែងដូចកំណាព្យ យប់ភ្លឺដូចអាបព្រឹកឡើងរលត់
មានងារហៅថាផ្កាកុលាប គ្មានថ្នាំបន្សាបបើអត់ប្រយ័ត្នត្រូវមុត

ខ្ញុំមិនហ៊ានក្បែរទេ មិនហ៊ានស្នេហ៍ទេ
មិនហ៊ានផ្សងទេ ខ្លាចឈឺដូចគេ

គេងយំអោបខ្នើយឆ្នាំថ្មី ហើយមិនទាន់មានស្នេហា
យំៗ ផ្ដាំមេឃចង់តែស្រែកគូខ្ញុំនៅឯណា

គូព្រេងឬគូកម្ម សូមឱ្យគូពិតជិតដូចម៉ែផ្ដាំ
ចាំអើយចាំអើយចាំ ដូចគេចាប់ឃុំក្នុងភ្នំម្រាមប្រាំ

អើយសម្លឹងមើលកញ្ចក់ដូចមិនសូវអាក្រក់ទេ
ចុះហេតុអ្វីខ្ញុំអភ័ព្វខុសគេ ចង់មានគ្នាមើលថែក្តីស្នេហ៍
ឈប់ដេកឱបម៉ែនៅសៅកែទៀតហើយ
ទ្រាំនៅកំលោះដល់ពេលណា
ម៉ែបង្ខំអោយការយកអាណាយកទៅ
គាត់ចង់បានតែចៅ មួយ គាត់ព្រួយណាស់ គាត់គិត
ខ្លាចពេលគាត់មើលលេងឃើញ មុខចៅគាត់មិនដូចចិត្ត
រំពឹងស្រីល្អដូចផ្កា អូនស្អាតដូច aurora
ចាក់ស្រាមើលបងធ្វើភ្លេង រាំលេងពេលបងធ្វើការ
ខុសលើសលស់ត្រង់ណាវាជាកំហុសអចេតនា
យប់នេះសុំសប្បាយមួយពេល ភ្លេចខ្លួនឯងថាអត់មានស្នេហា
ហើយឯកា ឈ្មោះសង្ហារអត់មានសង្សារ
ព្រោះនាងសង់រួចហើយនាងសា
តែអត់អីទេធម្មតាឈឺចាប់តិចតួចលាបប្រេងកូឡា

គេងយំអោបខ្នើយឆ្នាំថ្មីហើយមិនទាន់មានស្នេហា
យំៗ ផ្ដាំមេឃចង់តែស្រែកគូខ្ញុំនៅឯណា

គូព្រេងឬគូកម្ម សូមឱ្យគូពិតជិតដូចម៉ែផ្ដាំ
ចាំអើយចាំអើយចាំ ដូចគេចាប់ឃុំក្នុងភ្នំម្រាមប្រាំ

អើយសម្លឹងមើលកញ្ចក់ដូចមិនសូវអាក្រក់ទេ
ចុះហេតុអ្វីខ្ញុំអភ័ព្វខុសគេ
ចង់មានគ្នាមើលថែក្តីស្នេហ៍
ឈប់ដេកឱបម៉ែនៅសៅកែទៀតហើយ



Credits
Writer(s): ទុយ ច័ន្ទមុនី
Lyrics powered by www.musixmatch.com

Link