អស់សង្ឃឹម

អាល័យអាឡោះជានិច្ច
ពុំមានពេលភ្លេច ភ្លេចឡើយណា
នឹកដល់ប្រុសបងជាសង្សារ
ដែលធ្លាប់ឆ្លងឆ្លើយវាចា ស្នេហាជាមួយនឹងស្រី

ឥឡូវម្តេចបាត់សូន្យឈឹង?
ពុំមានដំណឹងសោះណាថ្លៃ
ឬបងបោះបង់ចោលរូបស្រី ឱ្យរស់កណ្តាលលោកិយ
ខ្វះន័យសម្រាប់ចិន្តា

អូនតែងស្រមៃ គ្រាដែលថ្លៃ ឱ្យស្រីកើយលើហត្ថា
ថ្នាក់ថ្នមកាយា ហើយសច្ចា ថាមិនភ្លេចអូនទេ

ខំជឿ ខំចាំសម្បថ
គ្រាដែលប្រុសស្បថ ស្បថឱ្យស្នេហ៍
ពេលនេះក្រឡាស់ជាគេចកែ
ឆ្លើយដោះសារដោយសារបុព្វេ ដែលគេឱ្យយើងព្រាត់គ្នា

អូនតែងស្រមៃ គ្រាដែលថ្លៃ ឱ្យស្រីកើយលើហត្ថា
ថ្នាក់ថ្នមកាយា ហើយសច្ចា ថាមិនភ្លេចអូនទេ

ខំជឿ ខំចាំសម្បថ
គ្រាដែលប្រុសស្បថ ស្បថឱ្យស្នេហ៍
ពេលនេះក្រឡាស់ជាគេចកែ
ឆ្លើយដោះសារដោយសារបុព្វេ ដែលគេឱ្យយើងព្រាត់គ្នា



Credits
Lyrics powered by www.musixmatch.com

Link