ទុក្ខសេ្នហ៍ទុក្ខកម្ម

ស្រលាញ់ បងហើយម្ដេចឡើយមិនស្មោះ
អូនអាង សម្ផស្សកើតចិត្តអប្រិយ
ប្រែជាក្បត់ ភ្លេចសម្បថក្រឡាស់សម្ដី
បើកចិត្តឲ្យ ប្រុសថ្មី ចោលប្ដីឥតក្ដីស្រណោះ

បានកូន ពីរហើយនៅណាយមានថ្មី
គ្មានចិត្ត ប្រណីរក្សាកេរ្តិ៍ឈ្មោះ
សាងបាបកម្ម ក្នុងភក់ជ្រាំ មិនដឹងខ្លួនសោះ
ដើរទៅលើផ្លូវខុស ពីប្រុសមួយទៅប្រុសមួយ

សែនឈឺចុកចាប់ ចិត្តរាល់ខែថ្ងៃ
កម្មលោកិយ ផ្ដន្ទា ជួបបុប្ផា រលួយ
លាហើយ ស្រីសាវា នាំទុក្ខព្រួយ
រញ្ជួយ ឱរា

ទៅចុះ ស្រីចិត្តមិនស្មោះក្លែងក្លាយ
ឲ្យបាន សុខកាយនឹងភពស្នេហា
កុំសង្ឃឹម វិលមកវិញណាកែវជីវា
បងស៊ូរង ទុក្ខា ស្នេហាក្លែងក្លាយមិនស្មោះ

សែនឈឺចុកចាប់ ចិត្តរាល់ខែថ្ងៃ
កម្មលោកិយ ផ្ដន្ទា ជួបបុប្ផា រលួយ
លាហើយ ស្រីសាវា នាំទុក្ខព្រួយ
រញ្ជួយ ឱរា

ទៅចុះ ស្រីចិត្តមិនស្មោះក្លែងក្លាយ
ឲ្យបាន សុខកាយនឹងភពស្នេហា
កុំសង្ឃឹម វិលមកវិញណាកែវជីវា
បងស៊ូរង ទុក្ខា ស្នេហាក្លែងក្លាយមិនស្មោះ



Credits
Writer(s): Sisamouth Sinn
Lyrics powered by www.musixmatch.com

Link