ណាវី Ago go

ណាវី... ណាវី... ណាវី...
Ago go...

ឃើញតែរូបរាងស្រស់សង្ហា
បងនឹកថា បើសិនអូនរាំ
ណាវីអូន ពិតជារាំសម
រាងមិនតូចធំ ម៉ុមអើយ! អូនសមអស្ចារ្យ

ភ្នែកខ្មៅស្រិល ហាក់ដូចនិលច្នៃ
សាច់ម៉ត់ខៃ គួរឱ្យស្នេហា
ចញ្ចើមខ្វង់ សមនឹងនេត្រា
ទន្ដាស្មើត្រឹម ញញឹមឱ្យស្លុតស្មារតី
Ago go Ago go
ទន្ដាស្មើត្រឹម ញញឹមឱ្យស្លុតស្មារតី
Ago go

រៀមសច្ចា ប្រាថ្នាចង់បាន
កៀកកើយប្រាណ នឹងណាវីស្រី
សូមតែចិត្ត អាណិតប្រណី
អាសូរសម្ដី ថ្លៃអើយ! ដែលបងអង្វរ

រៀមទ្រាំចាំ ចាំជួបនឹងអូន
លុះថ្ងៃសូន្យ ក៏ចាំស្រីល្អ
ចាំជួបស្ងួន ទាំងចិត្តស្មោះសរ
ណាវីស្រីល្អ អូនអើយ! កុំដាច់មេត្ដា
Ago go Ago go
ណាវីស្រីល្អ អូនអើយ! កុំដាច់មេត្ដា
Ago go

រៀមសច្ចា ប្រាថ្នាចង់បាន
កៀកកើយប្រាណ នឹងណាវីស្រី
សូមតែចិត្ត អាណិតប្រណី
អាសូរសម្ដី ថ្លៃអើយ! ដែលបងអង្វរ

រៀមទ្រាំចាំ ចាំជួបនឹងអូន
លុះថ្ងៃសូន្យ ក៏ចាំស្រីល្អ
ចាំជួបស្ងួន ទាំងចិត្តស្មោះសរ
ណាវីស្រីល្អ អូនអើយ! កុំដាច់មេត្ដា
Ago go Ago go
ណាវីស្រីល្អ អូនអើយ! កុំដាច់មេត្ដា
Ago go Ago go Ago go



Credits
Writer(s): Sisamouth Sinn
Lyrics powered by www.musixmatch.com

Link