ផ្កាថ្កុលមាស

ឱ! កូនម្តាយកុំយំ
កូនកុំយំគេងទៅ
ម្តាយនៅបំពេរ
អោយមាសមេបៅ
ថ្ងៃនេះយើងត្រូវឃ្លាតគ្នាហើយ
ស្តាយដៃធ្លាប់ថ្នមបី
លួងលោមថើបភ័ក្ត្រ
ឥឡូវអ្នកកំព្រា

ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ

ម្តាយព្រាត់ពីកូនព្រាត់តែកាយ
ចិត្តសែនស្តាយខ្លោចផ្សា
ទៅទាំង ទឹកភ្នែកចំបែងឯកា
កម្មមកផ្តន្ទាយើងព្រាត់ឆ្ងាយ

ឱ! ប្តីសំលាញ់អូនអើយ
មកវិញហើយម្លេះគិត
ម្លេះសមថាអូនគេចកែខ្លួនពិត
ថាអូនក្បត់ចិត្ត នឹងប្រុសស្ងួន
ច្រវ៉ាក់លោកិយ៍
ដោយស្នាដៃបងប្រុស
មើលឃើញខុសថាជាត្រូវ

ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ

មនុស្សស្អប់ មនុស្សជាងគំរង់
ច្រានគេអោយលង់អស់ផ្លូវ
ក្រសោប វណ្ណៈសិល៍ទាន ដាក់នៅ
ក្រោមជើងទៅ មនុស្សចិត្តបិសាចអើយ៕



Credits
Writer(s): បទភ្លេង បរទេស, អ៊ុច ថុន
Lyrics powered by www.musixmatch.com

Link