នឹកគេទៀតហើយ

មើលមកខ្លួនឯងហាក់បីដូចខ្សោះ ប្រហែលអស់ទឹកភ្នែកពីខ្លួន
ទោះខំរត់ពួនពីការឈឺ ចាប់យ៉ាងណាក៏វាមកកៀកៗ
អារម្មណ៍បាត់បង់មនុស្សដែរខ្លួនស្រលាញ់ បេះដូងឈឺដូចគេជ្រៀក
ខ្លួនក្តៅដូចនាគ ព្រួសភ្លើងកណ្តាលមុខ

យូទៅខ្ញុំលង់និងទឹកភ្នែកខ្លួនឯង សែនចម្បែងមួយថ្ងៃៗដេកឱបតែទុក្ខ
បាត់បង់អស់ភាពជាម្ចាស់ការ បេះដូងត្រាំទឹកភ្នែកចង់ពុក
រត់តត្រុក ដូចរត់ចូលក្នុងបឹងភ្លើង

ខ្ញុំនឹកដល់គេទៀតហើយ ខ្ញុំនឹកដល់គេទៀតហើយ
នឹកមនុស្សម្នាក់ដែរគេមិន ធ្លាប់បាននឹកគិតដល់យើង
ខ្ញុំនឹកដល់គេទៀតហើយ ខ្ញុំសមតែសុីមួយជើង
ដែលមិនចេះចាំ ពីគេធ្លាប់ក្បត់ច្រើនសារ

ខ្ញុំនឹកដល់គេទៀតហើយ ខ្ញុំនឹកដល់គេទៀតហើយ
ខ្ញុំនឹកដល់គេខ្លាំងណាស់ តែមិនដឹងគួរធ្វើបែបណា
ខ្ញុំនឹកគេតែម្នាក់ឯង ខ្ញុំគឺជាអ្នកឈឺផ្សា
មិនដឹងគួរធ្វើបែបណា ទើបអាចភ្លេចគេបាន



Credits
Writer(s): Kong Official
Lyrics powered by www.musixmatch.com

Link