ម៉ានី

ឱ! វាលអឺយ! វាលស្មៅ
អ្នកនៅដដែលរៀមខ្វះរូបស្រី
ម៉ានីស្រស់ចរណៃ
អូនស្លាប់ឬអីបងព្រួយកន្លង
ម្ដេចអូនព្រាត់ពីបង?
បងសុខចិត្តក្ស័យហើយណាអូនណាណាអូន
យើងនៅរស់ជិតគ្នាទោះស្លាប់រស់យើងនឹងស្លាប់ជិតគ្នា
ម៉ានី...

ទេបងបណ្ដូលចិត្តជាទីស្នេហាអូនឆ្លើយតបបង
ម៉ានីគ្មានបំណង រត់គេចពីបងព្រាត់ទៅឆ្ងាយឡើយ
ចំណែករូបអូនវិញ
កើតទុក្ខទោម្នេញហើយណាបងណាណាបង
អូនខ្លាចក្រែងតែចិត្តចិត្តប្រុសគេចកែ បែកបែរពីអូន

បងនឹកឃើញគ្រាដើម
ស្នេហ៍យើងទាំងពីរមិនអាចភ្លេចបាន
អូនរត់ទៅចោលបង មិនឱ្យបងដឹងណាព្រលឹងអឺយ!
រៀមសែនឈឺចិត្តណាស់លែងបានប្រទះ
បាត់ស្រីឱ្យបងអាល័យ
ទោះបីជាយ៉ាងណាលែងបានជីវ៉ាជួបមុខទៀតហើយ
ម៉ានី...

រឿងអតីតកាលនៃយើងទាំងពីរ អូនមិនភ្លេចទេ
អូនចាកចោលប្រុសស្នេហ៍គ្មានចិត្តបែកបែរ
អូននៅស្រណោះ
អូនទៅចោលបងនេះ ព្រោះចង់ដឹងថា
បងស្មោះនឹងអូនទេស្ងួន
អូនមិនបានបែកបែររិះរេរកស្នេហ៍ គូថ្មីទៀតឡើយ

សម្ផស្សទឹកត្រពាំងរស្មីចែងចាំងនៅសងខាងភ្នំ
មានរូបអូនហើយនិងខ្ញុំ សាសងស្នេហាមិនចេះឆ្អែតឆ្អន់
រៀមនៅតែនឹកស្រមៃអូននៅក្នុងដៃ បងធ្លាប់បីត្រកងអូនអើយ!
ទោះមេឃខ្ពស់ដីធំយ៉ាងណា បងទៅយកអូនឱ្យបាន
ម៉ានី...

នឹកដល់គ្រាកម្សត់ តែងព្រួយកើតទុក្ខ ឥឡូវធូរស្បើយ
ដូចជារដូវប្រាំង ក្អែកហើរសំកាំង ភ្លៀងធ្លាក់ជោកជាំ
តាំងពីថ្ងៃនេះទៅ យើងអាចរស់នៅ ជាមួយគ្នាហើយណាថ្លៃ
ទោះបីមេឃរលំរលាយយ៉ាងណា យើងមិនព្រាត់ឡើយ
ម៉ានី...



Credits
Writer(s): ខៀវ សុខា
Lyrics powered by www.musixmatch.com

Link