ព្យុះជីវិត

ព្យុះសមុទ្រ! ដែលសម្លុតគម្រាមសង្ខារ
នៅតែចាញ់ដួងចិត្តឫស្យា នៃប្រុសសាវា
កៀកកើយសង្សា បញ្ឈឺនឹងភ្នែក!

ភ្លើងសង្គ្រាម! បង្ហូរឈាម មនុស្សជាតិ
នៅតែចាញ់ល្បិចកិច្ចកល់ស្នៀត មារយាទបុរស
បំផ្លាញសម្ផស្សព្រហ្មចារិយស្រី

ព្រានអើយលោកព្រានអឺយ ស្អាតសង្ហា
សូមកុំប្រាថ្នា បំផ្លាញជាតិស្រី
បើមានតែប្រុស ហើយគ្មានស្ត្រី
គ្មានភពលោកិយ សុខដុមទេ

ឋាននរក! ដែលលក់ខ្ទុះ លក់ឈាមស្ត្រី
នៅតែចាញ់ឱពុកចង្រៃ បង្កើតកូនខ្ចី
ចោលតាមវិថី អមនុស្សធម៌

ព្រានអើយលោកព្រានអឺយ ស្អាតសង្ហា
សូមកុំប្រាថ្នា បំផ្លាញជាតិស្រី
បើមានតែប្រុស ហើយគ្មានស្ត្រី
គ្មានភពលោកិយ សុខៈដុមទេ

ឋាននរក! ដែលលក់ខ្ទុះ លក់ឈាមស្ត្រី
នៅតែចាញ់ឱពុកចង្រៃ បង្កើតកូនខ្ចី
ចោលតាមវិថី អមនុស្សធម៌



Credits
Writer(s): Chhoun Malay
Lyrics powered by www.musixmatch.com

Link