មិនគួរ មិនគួរ

សូមនាងប្រណី កុំភ័យកុំភិត
ចិន្តាអាណិត មកដល់រូបខ្ញុំ
ចេញមកមាសស្ងួន កុំពួនសម្ងំ
គ្រាន់បានរូបខ្ញុំ សូមទោសនាងផង

ឱ! រូបសម្ផស្ស ស្រស់លើសស្រីសួគ៌
មិនគួរមិនគួរឡើយ សោះតែម្តង
ធ្វើឱ្យប្រឡាក់ វង់ភ័ក្រ្តផូរផង់
ខ្ញុំសូមជូតសង ជូតសងដោយដៃឯង

ខ្ញុំសូមលន់តួ អង្វរស្រីស្រស់
គួរតែប្រណី ស្រដីថ្លាថ្លែង
កុំឱ្យទ្រូងខ្ញុំ ក្រៀមក្រំចំបែង
មេត្តានាងថ្លែង ឱ្យអស់សង្កា

ព្រោះខ្ញុំជាជន ដែលមានកំហុស
សូមនាងដាក់ទោស តាមតែចិន្តា
ពុះអុសរែកទឹក ឬកាប់ចម្ការ
ចងដៃប្រហារ ក៏ខ្ញុំព្រមដែរ

ខ្ញុំសូមលន់តួ អង្វរស្រីស្រស់
គួរតែប្រណី ស្រដីថ្លាថ្លែង
កុំឱ្យទ្រូងខ្ញុំ ក្រៀមក្រំចំបែង
មេត្តានាងថ្លែង ឱ្យអស់សង្កា

ព្រោះខ្ញុំជាជន ដែលមានកំហុស
សូមនាងដាក់ទោស តាមតែចិន្តា
ពុះអុសរែកទឹក ឬកាប់ចម្ការ
ចងដៃប្រហារ ក៏ខ្ញុំព្រមដែរ



Credits
Writer(s): Sisamouth Sinn
Lyrics powered by www.musixmatch.com

Link