ប្រជុំគ្នាផឹករាំសប្បាយ

យើងជួបជុំគ្នាដោយរីករាយ
ជុំគ្នាផឹកសុីឱ្យសប្បាយ
យើងសប្បាយ យើងសប្បាយ
គ្មានគិតខ្វល់ខ្វាយពីរឿងអ្វី
សប្បាយ សប្បាយឱ្យអស់ដៃ
គ្មានទុក្ខ គ្មានភ័យសោះឡើយណា

យើងច្រៀង យើងរាំតាមចង្វាក់
ប្រុសស្រីគ្រវីដៃកន្ត្រាក់
រាំសមមែន រាំសមមែន
ញ័រញាក់តាមបទយ៉ាងសង្ហា
ច្រៀងទៅ រាំទៅកុំរុញរា
ទាន់ពេលវេលាល្អហុចឱ្យ

រាំ រាំ យើងរាំ
ច្រៀង ច្រៀង យើងច្រៀង
ពួកយើងរាំច្រៀងទាំងអស់គ្នា
ច្រៀងរាំតាមតន្ត្រី

យើងរាំសប្បាយភ្លេចទុក្ខា
ខ្វល់អ្វីនាំអប្រិយ៍អាត្មា
ត្រូវមែនហើយ ត្រូវមែនហើយ
អាប់ឱនប្រាជ្ញាព្រោះទុក្ខភ័យ
សាច់សភ្លឺថ្លាដូចពេជ្រច្នៃ
រឿងព្រួយ រឿងភ័យកុំនឹកនា

យើងជួបជុំគ្នាដោយរីករាយ
ជុំគ្នាផឹកសុីឱ្យសប្បាយ
យើងសប្បាយ យើងសប្បាយ
គ្មានគិតខ្វល់ខ្វាយពីរឿងអ្វី
សប្បាយ សប្បាយឱ្យអស់ដៃ
គ្មានទុក្ខ គ្មានភ័យសោះឡើយណា

យើងច្រៀង យើងរាំតាមចង្វាក់
ប្រុសស្រីគ្រវីដៃកន្ត្រាក់
រាំសមមែន រាំសមមែន
ញ័រញាក់តាមបទយ៉ាងសង្ហា
ច្រៀងទៅ រាំទៅកុំរុញរា
ទាន់ពេលវេលាល្អហុចឱ្យ

រាំ រាំ យើងរាំ
ច្រៀង ច្រៀង យើងច្រៀង
ពួកយើងរាំច្រៀងទាំងអស់គ្នា
ច្រៀងរាំតាមតន្ត្រី

យើងរាំសប្បាយភ្លេចទុក្ខា
ខ្វល់អ្វីនាំអប្រិយ៍អាត្មា
ត្រូវមែនហើយ ត្រូវមែនហើយ
អាប់ឱនប្រាជ្ញាព្រោះទុក្ខភ័យ
សាច់សភ្លឺថ្លាដូចពេជ្រច្នៃ
រឿងព្រួយ រឿងភ័យកុំនឹកនា



Credits
Writer(s): Sinn Sisamouth, Voy Ho, Tep Sokhom, Svay Sam Eua, Mok Chhoeun, Sive Son
Lyrics powered by www.musixmatch.com

Link