យំមិនចេញ

កម្មអ្វីខ្ញុំមិនច្រឡំហ្នឹងគេ
ក្រៀមក្រំព្រោះស្នេហ៍
យូរឆ្នាំយូរខែ ឃើញតែទុកសោក
ពេលយប់ស្រមៃពេលថ្ងៃស្រណោះ
អារម្មណ៍តំណាងចិត្តស្មោះ
កញ្ជ្រោលហែលហោះទៅថ្នមជីវ៉ា

រៀមរស់ក្នុងន័យទ្រឹស្តីចាក់ស្មុគ
គេចពួនសុខសុខ
ឱ្យរួចពីមុខផ្លែព្រួញទុក្ខា
គ្រាននឹងយល់សប្ត
ឆ្លើយតបតណ្ហាដែល
ធ្លាប់ប្តូរស្លាប់នឹងគ្នា
ឥឡូវរឹតែខ្លោចផ្សាដួងចិត្ត

ព្រះសុមេរុភ្នំសូមកុំរាំងផ្លូវ
បររាជរថទៅ កុំបង្អង់នៅណាព្រះអាទិត្យ
មច្ចុរាជកំសាកម្តេចមិនកម្រិត
ខាបយកជីវិត កុំឱ្យដួងចិត្តខ្ញុំគ្រាំយូរពេក

ភ្នួងសក់សាងភ្នួស ទៅណាហើយម៉ុម?
ស្នេហ៍រៀមក្រពុំ រៀមសើចយំពុំចេញទឹកភ្នែក
គេចមិនផុតពីមារតាមមកជ្រែក
ទ្រាំរស់ទាំងទ្រូងស្ទើរបែក
សង្វេគជីវិតឥតន័យស្នេហា



Credits
Writer(s): Chey Von
Lyrics powered by www.musixmatch.com

Link