ទ្រូងរណ្តំ

ដួងចៃ រុះរោយជាច្រើនគ្រា
ដូចភ្លើងឆួលស្ទើរក្ស័យហើយ
នេះឬពាក្យខ្លឹមសារ
ថាស្នេហ៍ភក្ដី
បោកប្រាស់ចិត្តស្រីមិនគិត
ឱ! ស្នេហ៍អឺយ! ស្នេហ៍
រោយរុះទៅហើយណា
សែនស្ដាយអឺយ!
បង់ចិត្តភ្លើតភ្លើន
ចិត្តហ៊ានកាត់ខ្មាសគ្រប់ពេលវេលា
នេះគឺពៀរវេរាខ្ញុំ
ឬត្រឹមតែនាំឱ្យជាំឱរា

ដួងចៃស្រណោះដួងចៃ
សុទ្ធសស្អាត
ថ្ងៃណាទៀតបានគេងជិតខាង
ព្រលឹងកែវដួងជីវ៉ា
ប្រាប់ចិត្តណាណា
សូមមករួបរួមថ្នមបី
ឱ! ស្នេហ៍អឺយ! ស្នេហ៍
ធ្លាប់តែសប្បាយនឹងគ្នា
ឆោតចិត្តអឺយ! បង់
ធ្លាប់ស្រង់ឆោម
នែបនិត្យប្រលោមមិនរុះរោយផ្កា
នេះព្រោះចិត្តចេះថ្នមបី
នាំឱ្យស្រីបានក្សេមក្សាន្ដវិញ្ញាណ



Credits
Writer(s): Sive Son
Lyrics powered by www.musixmatch.com

Link