ចង់បានគូស្នេហ៍ - Remastered Version

រដូវខ្យល់បក់
ផ្ការីកស្រស់បំព្រង
ពណ៌ស្រស់ត្រចង់
រីករហង់ក្លិនក្រអូបសាយ
សន្សើមធ្លាក់មកពេលរាត្រី
ក្រោមពន្លឺដួងព្រះចន្ទថ្លៃ
រស្មីស្រទន់គន់ជាប់នេត្រា

ចិន្ដារីករាយ
សប្បាយស្បើយទុក្ខា
ផ្កាម្លិះចម្ប៉ា
រីកសាខាក្លិនក្រអូបសាយ
ធ្វើម្ដេចនឹងបានគូកៀកកើយ
រួមស្នេហ៍រួមស្និទ្ធចិត្តឆ្លងឆ្លើយ
ខ្លួនអឺយ! ម៉្លេះសមសប្បាយយ៉ាងណា?

ខ្យលបក់មករំភើយ
ត្រជាក់សព្វអង្គកាយ
ត្រជាក់ក្រៃញាប់ញ័រកាយា
ស្រៀវស្រើបអ្វីម៉្លេះទេ
បើមានគូស្នេហ៍
ម៉្លេះបានល្ហែក្នុងចិត្ត

ចេះតែស្រមៃ
នឹកមមៃឥតភ្លេច
នឹកឃើញស្នេហ៍ស្និទ្ធ
ក្នុងដួងចិត្តរន្ធត់កន្លង
រវើរវាយចិត្តចាំចង
នឹកឡើងនឹកគិតរែងសៅហ្មង
សៅហ្មងក្នុងចិត្តចង់បានគូស្នេហ៍

រដូវខ្យល់បក់
ផ្ការីកស្រស់បំព្រង
ពណ៌ស្រស់ត្រចង់
រីករហង់ក្លិនក្រអូបសាយ
សន្សើមធ្លាក់មកពេលរាត្រី
ក្រោមពន្លឺដួងព្រះចន្ទថ្លៃ
រស្មីស្រទន់គន់ជាប់នេត្រា

ចិន្ដារីករាយ
សប្បាយស្បើយទុក្ខា
ផ្កាម្លិះចម្ប៉ា
រីកសាខាក្លិនក្រអូបសាយ
ធ្វើម្ដេចនឹងបានគូកៀកកើយ
រួមស្នេហ៍រួមស្និទ្ធចិត្តឆ្លងឆ្លើយ
ខ្លួនអឺយ! ម៉្លេះសមសប្បាយយ៉ាងណា?

ខ្យលបក់មករំភើយ
ត្រជាក់សព្វអង្គកាយ
ត្រជាក់ក្រៃញាប់ញ័រកាយា
ស្រៀវស្រើបអ្វីម៉្លេះទេ
បើមានគូស្នេហ៍
ម៉្លេះបានល្ហែក្នុងចិត្ត

ចេះតែស្រមៃ
នឹកមមៃឥតភ្លេច
នឹកឃើញស្នេហ៍ស្និទ្ធ
ក្នុងដួងចិត្តរន្ធត់កន្លង
រវើរវាយចិត្តចាំចង
នឹកឡើងនឹកគិតរែងសៅហ្មង
សៅហ្មងក្នុងចិត្តចង់បានគូស្នេហ៍
ចង់បានគូស្នេហ៍



Credits
Writer(s): Siv Son
Lyrics powered by www.musixmatch.com

Link