នៅតែស្រឡាញ់

ពេលកំពុងនៅតែស្រឡាញ់ស្រឡាញ់
អ្វីអ្វីក៏ឆ្ងាញ់មិនដែលជូរចត់
ទោះលំបាកក៏សុខចិត្តតែទ្រាំអត់
ពាក្យសម្បថអស់ឥទ្ធិពល

ខំផ្គាប់ចិត្តមិនគិតថាខ្លួនជាប្រុស
ព្រោះចាញ់សម្រស់ស្រស់ឆោមនិមល
ច្រវាក់ស្នេហ៍ទាញចិត្តឱ្យបែរវិលវល់
ដូចខ្យល់ព្យុះបោកលើទ្វីបលោក

ក្តីស្នេហ៍ប្រែចិត្តគួរគិតសង្វេគ
យល់តែទឹកភ្នែកនិងក្តីសោយសោក
ជីវិតជាតិនេះស្គាល់តែក្តីវិប្បយោគ
ទ្វីបលោកកុំចំអកឱ្យខ្ញុំ

ខ្ញុំសូមស្មារលាហើយចិត្តស្រីមិនទៀង
នាំចិត្តស្រែកច្រៀងតែរឿងទុក្ខធំ
នឹកកាលណាទ្រូងអឺយ! ចង់តែទួញយំ
ដូចមេឃស្រទំអាប់រស្មី

ក្តីស្នេហ៍ប្រែចិត្តគួរគិតសង្វេគ
យល់តែទឹកភ្នែកនិងក្តីសោយសោក
ជីវិតជាតិនេះស្គាល់តែក្តីវិប្បយោគ
ទ្វីបលោកកុំចំអកឱ្យខ្ញុំ

ខ្ញុំសូមស្មារលាហើយចិត្តស្រីមិនទៀង
នាំចិត្តស្រែកច្រៀងតែរឿងទុក្ខធំ
នឹកកាលណាទ្រូងអឺយ! ចង់តែទួញយំ
ដូចមេឃស្រទំអាប់រស្មី



Credits
Writer(s): Sive Son
Lyrics powered by www.musixmatch.com

Link