ស្រក់ទឹកភ្នែកព្រោះអ្វី?... (Remastered)

អូនស្រក់ទឹកភ្នែក
ហេតុម្ដេចបានជាស្រីយំ?
អូនយំរឿងអ្វី?

ខ្នើយមុងចង្កៀងភ្លៀងផ្គរ
អង្វរលន់តួសួរបង
ថាម្ដេចក៏អូននាងគេងបែរខ្នង
ព្រួយផងយំផង
ខឹងនឹងបងឬអូន?

អូនយំរឿងអ្វីរឿងអ្វី?
យំបីរាត្រីយំមិនបាត់ឡើយ
បែរខ្នងដាក់បងមិនព្រមឆ្លងឆ្លើយ
ឬមានគូហើយ
ហើយមករៀបការនឹងបង

ច៎ាស! សូមបងកុំខឹងនឹងអូន
អូនមានសង្សាររួចទៅហើយមែន
តែម្ដាយអូនគាត់បង្ខំឱ្យអូនរៀបការនឹងបង
ហើយអូនមិនហ៊ានប្រកែក
ការពិតព្រហ្មចារីអូន
អូនបានបូជាជូនសង្សារអូនរួចទៅហើយ

មិនថ្វីទេអូន អូនអើយ! កុំយំ
បងមិនបង្ខំចិត្តអូនឡើយ
បងស៊ូលះបង់រូបអូនវិញហើយ
អូនអើយ! ជួបសង្សារអូនចុះពៅ

បងជូតទឹកភ្នែកជូនស្រី
បងគ្មាននិស្ស័យជាប្ដីអូនទេ
តែចិត្តជ្រុលស្នេហ៍បងនៅតែស្នេហ៍
បងមិនភ្លេចទេ
តែសូមជួបជាតិក្រោយអឺយ!



Credits
Writer(s): Voy Ho
Lyrics powered by www.musixmatch.com

Link