ទឹកភ្នែកម៉ាឡាវី (Remastered)

ថ្វីបានជាម៉ាឡាវីនៅស្ងៀម
ទឹកមុខក្រំក្រៀម
ប្រាប់រៀមឱ្យបានដឹងផង

ស្រទំស្រទន់កាលគន់មេឃា
ស្រពោនទ័យាគ្រាបានសម្លឹង
ភាសាកែវភ្នែករំលែកដំណឹង
ថាប្រុសព្រលឹង
ទ្រូងអូនតឹងហើយសែនខ្វល់

ខ្វល់ណាស់ព្រួយណាស់ម្ចាស់ថ្លៃវាសនា
បើសិនលោកកាតាក់តែងកម្មផល
សូមតែងរឿងខ្ញុំឱ្យផុតកង្វល់
កុំថែមកុំផ្ដល់រឿងខ្វល់ឱ្យខ្ញុំសម្ដែង

ភាសាទឹកភ្នែកស្រែកជាអលជ្ជី
ទឹកភ្នែកម៉ាលាវី
ស្រក់មកទាំងទុក្ខចំបែង
ស្រក់មកមួយមួយទុក្ខព្រួយម្នាក់ឯង
ព្រួយណាស់ខ្លាចក្រែង
វង្វេងគូគាប់ស្នេហា

យល់ហើយដឹងហើយចម្លើយទឹកភ្នែក
រៀមសូមរំលែកប្រាប់វីម៉ាឡា
ចំពោះអូនមួយបងជួយរក្សា
ជាគូវាសនា
លុះត្រាតែលោករលាយ

យល់ហើយដឹងហើយចម្លើយទឹកភ្នែក
រៀមសូមរំលែកប្រាប់វីម៉ាឡា
ចំពោះអូនមួយបងជួយរក្សា
ជាគូវាសនា
លុះត្រាតែលោករលាយ
ជាគូវាសនា
លុះត្រាតែលោករលាយ...



Credits
Writer(s): Sinn Sisamouth Svay Sam Eua
Lyrics powered by www.musixmatch.com

Link