ក្លិនខ្លួនចិន្តា (Remastered)

ឱ! រាត្រីយប់យន់
ក្រោមពន្លឺចន្ទអឺយ!
បង្កើតក្ដីស្នេហា
ឱ! រាត្រីយប់យន់
ក្រោមពន្លឺចន្ទអឺយ!
បង្កើតក្ដីស្នេហា
ឱ្យខ្ញុំឆ្កួត
ឱ្យខ្ញុំឆ្កួត
ព្រោះប្រាថ្នា
ឱ! ណានាងណា
ចង់បានស្រស់ស្រី

តែខ្លួនអើយ! ខ្លួនក្រ
ពូជអ្នកកសិករអឺយ!
ធ្វើម្ដេចគេបេតី?
តែខ្លួនអើយ! ខ្លួនក្រ
ពូជអ្នកកសិករអឺយ!
ធ្វើម្ដេចគេបេតី?
បើចិន្ដា
បើចិន្ដា
កូនមហាសេដ្ឋី
ឱ! ណានាងណា
ប្រាថ្នាម្ដេចបាន

សែនស្រណោះអើយ! ភក្ត្រស្ងួន
ក្លិនអើយ! ក្លិនខ្លួនអឺយ!
ក្លិនខ្លួនកែវកល្យាណ
សែនស្រណោះអើយ! ភក្ត្រស្ងួន
ក្លិនអើយ! ក្លិនខ្លួនអឺយ!
ក្លិនខ្លួនកែវកល្យាណ
រៀមស្រណោះ
រៀមស្រណោះ
អស់អង្គប្រាណ
ឱ! ណានាងណា
ដែលបានបមបី

ឱ! កន្សែងអើយ! ក្រហម
អូនឱ្យរៀមថ្នមអឺយ!
បងសូមសួរសម្ដី
ឱ! កន្សែងអើយ! ក្រហម
អូនឱ្យរៀមថ្នមអឺយ!
បងសូមសួរសម្ដី
តើកន្សែង
តើកន្សែងក្រហមស្រី
ជាភ័ព្វនិស្ស័យ
ឬជាកន្សែងកម្ម?



Credits
Writer(s): Sinn Sisamouth Svay Sam Eua
Lyrics powered by www.musixmatch.com

Link