ផ្កាយព្រះអង្គារ

ឱ! ផ្កាយអឺយ!...
ផ្កាយ... ព្រះអង្គារ
ឱ! ផ្កាយអឺយ! ផ្កាយ
ផ្កាយព្រះអង្គារ
រះឆ្ងាយពសុធា
មិនងាយឈោងបាន
មនុស្សក្នុងលោកា
ប្រាថ្នាគ្រប់ប្រាណ
មនុស្សក្នុងលោកា
ប្រាថ្នាគ្រប់ប្រាណ
ព្រោះតែចង់បាន
ផ្កាយមកថ្នមបី

ផ្កាយព្រះអង្គារ
នាមជាបុប្ផា
ដែលដួងចិន្តា
ខ្ញុំប៉ងបេតី
ខំអុជធូបផ្សង
បំណងរាល់ថ្ងៃ
ខំអុជធូបផ្សង
បំណងរាល់ថ្ងៃ
ឱ្យបានជួបថ្លៃ
ជាគូជីវិត

ផ្កាយអឺយ!
ផ្កាយព្រះអង្គារ
បងសូមសន្ទនា
ភាសាដួងចិត្ត
បើសិនមាសឆ្អិន
នាងមិនអាណិត
នោះបងត្រូវព្រួយ
អស់មួយជីវិត
នេះគឺពាក្យពិត
មិនប្រឌិតទេ

ឱ! ផ្កាយស្នេហ៍អឺយ!
ស្នេហ៍មានតែមួយ
សូមមេត្តាជួយ
ប្រណីក្ដីស្នេហ៍
ទើបពន្លកខ្ចី
ស្រីកុំស្ដីជេរ
ទើបពន្លកខ្ចី
ស្រីកុំស្ដីជេរ
ស្រោចទឹកថ្នមថែ
គង់ស្នេហ៍រុងរឿង

ផ្កាយអឺយ!
ផ្កាយព្រះអង្គារ
បងសូមសន្ទនា
ភាសាដួងចិត្ត
បើសិនមាសឆ្អិន
នាងមិនអាណិត
នោះបងត្រូវព្រួយ
អស់មួយជីវិត
នេះគឺពាក្យពិត
មិនប្រឌិតទេ

ឱ! ផ្កាយស្នេហ៍អឺយ!
ស្នេហ៍មានតែមួយ
សូមមេត្តាជួយ
ប្រណីក្ដីស្នេហ៍
ទើបពន្លកខ្ចី
ស្រីកុំស្ដីជេរ
ទើបពន្លកខ្ចី
ស្រីកុំស្ដីជេរ
ស្រោចទឹកថ្នមថែ
គង់ស្នេហ៍រុងរឿង
ឱ! ផ្កាយអឺយ!...
ផ្កាយ...
ព្រះអង្គារ



Credits
Writer(s): Sinn Sisamouth, Voy Ho, Kim Sam Ell, Svay Sam Eua, Long Bovith, Sive Sun
Lyrics powered by www.musixmatch.com

Link