បងក្បត់អូនហើយ

បងក្បត់ហើយ
ក្បត់អូនហើយ
ស្នេហ៍ដូចពពករសាត់
ដូចខ្យល់ផាត់ផ្សែងរសាត់ឆ្ងាយ
ឆ្ងាយមិនឃើញកោះត្រើយ
ដូចជារូបខ្ញុំហើយនិងរូបបង

បងក្បត់ហើយ
ក្បត់អូនហើយ
ចិត្តប្រុសប្រៀបបានទឹករលក
បោកទៅឆ្ងាយ
បោកទៅឆ្ងាយ
ឆ្ងាយដាច់អាល័យ
ឆ្ងាយពីឱរ៉ា

ខ្ញុំយំយំឈឺចិត្តណាស់
ប្រទះតែចិត្តឥតមេត្តា
ចិត្តក្តៅអន្ទះសា
ពេលស្នេហាប្រែជាល្វីងជូរចត់

បងធ្វើហាក់មិនស្គាល់ខ្ញុំ
អូននៅចាំពាក្យដែលបងស្បថ
ថាមិនក្បត់ចិត្តទេ
ឥឡូវស្នេហ៍អូនប្រែអស់សង្ឃឹម

បងក្បត់ហើយ
ក្បត់អូនហើយ
អនុស្សារីយ៍ដែលកន្លង
បងភ្លេចអស់
បងភ្លេចអស់
អូនយំស្រណោះ
ចាំតែប្រុសបង

ខ្លួនអូនប្រៀបបានបុប្ផា
ធ្លាក់ក្នុងជ្រោះជលសារសែនជ្រៅ
គ្មានទីដៅសោះឡើយ
ប្រុសបងអើយ! ម្តេចក៏មិនមេត្តា

បងធ្វើហាក់មិនស្គាល់ខ្ញុំ
អូននៅចាំពាក្យដែលបងស្បថ
ថាមិនក្បត់ចិត្តទេ
ឥឡូវស្នេហ៍អូនប្រែអស់សង្ឃឹម

បងក្បត់ហើយ
ក្បត់អូនហើយ
អនុស្សារីយ៍ដែលកន្លង
បងភ្លេចអស់
បងភ្លេចអស់
អូនយំស្រណោះ
ចាំតែប្រុសបង

ខ្លួនអូនប្រៀបបានបុប្ផា
ធ្លាក់ក្នុងជ្រោះជលសារសែនជ្រៅ
គ្មានទីដៅសោះឡើយ
ប្រុសបងអើយ!
ម្តេចក៏មិនមេត្តា
បងក្បត់ហើយ
ក្បត់អូនហើយ



Credits
Writer(s): Huoy Meas
Lyrics powered by www.musixmatch.com

Link