ចម្រៀងរាត្រី

រាត្រីស្ងាត់សូន្យ
អូននៅឯកា
សេ្នហាបាត់ទៅ
នៅទុក្ខសោកសៅ
ចិត្តអូនរែងកង្វល់
ខ្វល់ដល់សេ្នហ៍

គន់មើលចន្ទ្រា
រះលើមេឃា
រងាក្នុងចិត្ត
ត្បិតព្រាត់សេ្នហា
អូ!... ហូ!
វាសនាផ្កាស្រពោន

ខ្ញុំផ្ញើចម្រៀង ច្រៀងលោម
ថ្នមតាមវាយោរំភើយ
សូមឱ្យចម្រៀងដល់
ត្រាណត្រើយស្បើយទុក្ខា

យប់យន់ក៏ជ្រៅ
ធ្លាប់គេងកើយភ្លៅ
ពៅធ្លាប់លោមសេ្នហ៍
ខែរះភ្លឺថ្លា
អូ!... ហូ!
សេ្នហាខ្ញុំអឺយ!

ខ្ញុំផ្ញើចម្រៀង ច្រៀងលោម
ថ្នមតាមវាយោរំភើយ
សូមឱ្យចម្រៀងដល់
ត្រាណត្រើយស្បើយទុក្ខា

យប់យន់ក៏ជ្រៅ
ធ្លាប់គេងកើយភ្លៅ
ពៅធ្លាប់លោមសេ្នហ៍
ខែរះភ្លឺថ្លា
អូ!... ហូ!
សេ្នហាខ្ញុំអឺយ!



Credits
Writer(s): Huoy Meas
Lyrics powered by www.musixmatch.com

Link