ខ្យល់សមុទ្រ

មើលទឹកសមុទ្រវែងឆ្ងាយផុត ជ្រោយច្រាំង
មេឃខៀវខ្មៅបាំងមើលមាត់ច្រាំង ជាប់ជួនគ្នា
រលករលេញ ក្រោមចន្ទ្រា
ឱ្យរងារន្ធត់ ស្លុតកាមា

មើលចន្ទោភាសរឿងរះត្រចះ ច្បាស់ប្រផូរ
សព្ទសៀងជំនោរថ្ងួចថ្ងូរ ខ្ទ័រជលសា
ចុងស្រល់រេរាំ តាមវាតា
ប្របឆ្នេរជលសា ជាលម្អ

រងា ដិតដល់ ខ្យល់សមុទ្រ
ឱ្យស្លុតរន្ធត់ ទ្រូងញាប់ញ័រ
ព្រឺព្រួចផ្ដួចនឹក ស្រស់បវរ
លម្អសាមុទ្រ ផុតនិស្ស័យ

ទោះល្អយ៉ាងណាក៏នៅមិនថួន ស្ងួនវិសុទ្ធ
ទោះខ្យល់សាមុទ្រ ទេពច្យុតនិងចន្ទថ្លៃ
មិនផ្ទឹម សម្រស់ ស្រស់ចរណៃ
ថ្លើមថ្លៃ ឱ្យភ្លេចដូចម្ដេចបាន

ទោះល្អយ៉ាងណាក៏នៅមិនថួន ស្ងួនវិសុទ្ធ
ទោះខ្យល់សាមុទ្រទេពច្យុត និងចន្ទថ្លៃ
មិនផ្ទឹមសម្រស់ ស្រស់ចរណៃ
ថ្លើមថ្លៃឱ្យភ្លេច ដូចម្ដេចបាន



Credits
Writer(s): Sinn Sisamouth
Lyrics powered by www.musixmatch.com

Link