រង់ចាំថ្ងៃស្អែក

ស្អែកចាកផុតទៅ នៅចាំស្អែកថ្មីអើយ
ស្នេហ៍ខ្ញុំឥតន័យ ហឬទ័យប្រេះស្រាំអើយ
ថ្ងៃស្អែកសន្យា ថាឲ្យខ្ញុំចាំ
ម្តេចទៅ បណ្តាំស្អែកហួសច្រើនហើយ

ស្អែកដប់ស្អែកម្ភៃ ស្អែកស្រីសន្យាអើយ
ស្អែកផ្លាស់វាចា ថាឈប់ឆ្លងឆ្លើយអើយ
ស្អែកដែលស្រីផ្តាំ ចាំហួសច្រើនហើយ
ស្អែកណា ទើបឆ្លើយឱ្យខ្ញុំផុតទ្រាំ

ស្អែកច្រើនហួសទៅ នៅចាំស្អែកទៀត
តែខ្លូនត្រូវឃ្លាត ទាំងទ្រូងរងកម្ម
ឱរ៉ាស្ទើបែក ព្រោះស្អែកមិនចាំ
ភ្លេចអស់បណ្តាំ ឲ្យខ្ញុំខូចចិត្តអើយ

គួរឲ្យស្តាយដែរ ស្តាយស្នេហ៍ស្មោះត្រង់អើយ
មិនគួរឆោមយង់ ស្រីមិនអាណិតអើយ
បើនៅមានស្អែក តែស្អែកមិនពិត
ក្នុងមួយ ជីវិតគិតថាលាហើយ

គួរឲ្យស្តាយដែរ ស្តាយស្នេហ៍ស្មោះត្រង់អើយ
មិនគួរឆោមយង់ ស្រីមិនអាណិតអើយ
បើនៅមានស្អែក តែស្អែកមិនពិត
ក្នុងមួយ ជីវិតគិតថា លាហើយ



Credits
Writer(s): Sinn Sisamouth
Lyrics powered by www.musixmatch.com

Link