ចិត្តជិតក្បត់

ចិត្តមួយកម្រ ក្រមិនដែល នឹងប្រែប្រួល
តែពុំអាចឃាតបាន ចិត្តដែល ជិតក្បត់

តើអូន ជារុក្ខជាតិ ឬអ្វី
បានជាមិនដែល រំភើបក្នុង ចិន្តា
បងស្រលាញ់ ស្មើសង្ខា
សព្វថ្ងៃនៅជូតទឹក នេត្រា តែម្នាក់ឯង
សែនស្ដាយចិត្ត ដែលស្នេហ៍ អូន
ដែលជាជនជិត តែនឹងក្បត់ អា!ហា
គ្មានមេត្តា... គ្មានមេត្តា

ភ្លេង

តំណត់ទឹកភ្នែក និងដួងចិត្ត ដែលរលួយ

ក៏មិនអាច ប្តូរបានវិញ ចិត្តឃ្លាតឆ្ងាយ
ពាក្យដែល ស្បថស្បែ ពីគ្រាមុន
ហាក់ដូចសុបិន ក្នុងរដូវ វស្សា
ក្តីកុំគួន និងក្តីស្នេហា
ជម្រៅស្មើគ្នា ចិត្តកំព្រា រងារម្នាក់ឯង
សែនស្ដាយ ពេល ដែលកន្លងទៅ
អូនគ្មានមេត្តា បន្តិចឡើយ អូ!ហូ
ដល់រូបបង... ដល់រូបបង

ភ្លេង

ស្នេហាដែលគ្មាន ព្រុំដែន និងឱ្យកំរិត

ប្តូរមកឱ្យជា ជីវិតដែល ខ្លោចផ្សា
ជាអវសាន សល់សង្ឃឹម
ថានឹងវិលវិញ ក្នុងពេល ដ៏ខ្លី
ទិវារាត្រី ដែលរាប់ ពុំឈ្នះ
ស្រលាញ់និងស្អប់ អូនមាន ភាពដូចគ្នា
បងសែនស្ដាយ ស្តាយរង់ចាំ
ជាច្រើនខែឆ្នាំ លុះឥលូវ អូ!ហូ
ចាំជួបអូន... ដែលជិត ក្បត់បង



Credits
Writer(s): De Etrangere
Lyrics powered by www.musixmatch.com

Link