ឈប់និយាយពីរឿងស្នេហ៍ (2022 Remastered Version)

វាចាចិត្តខ្ញុំ
ច្រៀងផ្ដាំធម្មជាតិ
កុំរ៉ាយរ៉ាប់ទៀត
នូវរឿងស្នេហា
ជារឿងដែលខ្ញុំ
ធ្លាប់រងទុក្ខា
នឹកកាលណា
ចិន្ដាសោកាអំពល់

ទឹកភ្នែកខ្ញុំហូរ
ជន់ជោរដួងចិត្ត
ជាស្នាមវិបត្តិ
រែងគិតមិនយល់
ខ្លាចហើយរាងហើយ
ស្នេហ៍អកុសល
ឈប់រវល់
ឈប់យល់ពីថ្ងៃនេះទៅ

ឱ! ធម្មជាតិអឺយ!
ឆ្លងឆ្លើយ
ចម្លើយហ្មងសៅ
ស្នាមស្នេហ៍អភ័ព្វ
បានដៅ
ទុកនៅជាមេរៀន

ក្នុងឆាកជីវិត
បើគិតឱ្យហ្មត់
ស្នេហ៍គ្មានកំណត់
ចារក្នុងវិញ្ញាណ
គួរតែទៅបួស
សាងផ្នួសសីលទាន
ជាវិមានសុខសាន្ត
នាឋានបរលោក

វាចាចិត្តខ្ញុំ
ច្រៀងផ្ដាំធម្មជាតិ
កុំរ៉ាយរ៉ាប់ទៀត
នូវរឿងស្នេហា
ជារឿងដែលខ្ញុំ
ធ្លាប់រងទុក្ខា
នឹកកាលណា
ចិន្ដាសោកាអំពល់

ទឹកភ្នែកខ្ញុំហូរ
ជន់ជោរដួងចិត្ត
ជាស្នាមវិបត្តិ
រែងគិតមិនយល់
ខ្លាចហើយរាងហើយ
ស្នេហ៍អកុសល
ឈប់រវល់
ឈប់យល់ពីថ្ងៃនេះទៅ

ឱ! ធម្មជាតិអឺយ!
ឆ្លងឆ្លើយ
ចម្លើយហ្មងសៅ
ស្នាមស្នេហ៍អភ័ព្វ
បានដៅ
ទុកនៅជាមេរៀន

ក្នុងឆាកជីវិត
បើគិតឱ្យហ្មត់
ស្នេហ៍គ្មានកំណត់
ចារក្នុងវិញ្ញាណ
គួរតែទៅបួស
សាងផ្នួសសីលទាន
ជាវិមានសុខសាន្ត
នាឋានបរលោក
ជាវិមានសុខសាន្ត
នាឋានបរលោក



Credits
Writer(s): Sipho Peou
Lyrics powered by www.musixmatch.com

Link