បុប្ផាលាក់ខ្លួន

ក្រអូបតែក្លិន
មិនបានឃើញខ្លួន
ក្លិនអើយ! ម្ចាស់ស្ងួន
ពួននៅឯណា?
ចង់ឃើញចង់យល់
ចង់ស្គាល់ភ័ក្ត្រា
តើម្ចាស់គន្ធា
ល្អយ៉ាងណាទៅ?

ក្លិននេះក្រអូប
ស្រូបមិនចេះណាយ
ក្លិនប្រចាំកាយ
របស់ស្រីពៅ
បើសិនជាបាន
ឃើញប្រាណឥឡូវ
រៀមនឹងស្ទុះទៅ
អង្វរសុំស្នេហ៍

លាក់ខ្លួនដល់ណា
ជីវ៉ាបង
តើបំណង
អូនម្តេចដែរ?
រៀមខំស្រែកហៅ
ហៅមាសស្នេហ៍
នៅតែស្ងាត់
គ្មានឮអ្វី

ជាតិនេះប្រាថ្នា
ស្នេហាម្ចាស់ក្លិន
កែវអើយ! បើសិន
អូនមិនប្រណី
នោះមុខជារៀម
ក្រំក្រៀមលុះក្ស័យ
រស់មិនបានស្រី
ដូចក្តីបំណង

គួរអូនអាណិត
ដល់ចិត្តរៀមរ៉ា
នៅពួនដល់ណា
ស្នេហាមាសបង
ល្មមបង្ហាញប្រាណ
ឱ្យបានឃើញផង
បំណាច់រៀមប៉ង
ចងចិត្តលើស្នេហ៍

លាក់ខ្លួនដល់ណា
ជីវ៉ាបង
តើបំណង
អូនម្តេចដែរ?
រៀមខំស្រែកហៅ
ហៅមាសស្នេហ៍
នៅតែស្ងាត់
គ្មានឮអ្វី

លាក់ខ្លួនដល់ណា
ជីវ៉ាបង
តើបំណង
អូនម្តេចដែរ?
រៀមខំស្រែកហៅ
ហៅមាសស្នេហ៍
នៅតែស្ងាត់
គ្មានឮអ្វី



Credits
Writer(s): Kim Sam Ell
Lyrics powered by www.musixmatch.com

Link