បុប្ផាពង្រ

ពង្រស្វាយជ្រុំ ជំរំបុប្ផា
ក្លិនក្លែបផ្កាស្លា ស្ទងស្ទាវក្រពុំ
វាលដង្កៀបក្តាម ត្រដេវវិចយំ
ជំនួសរូបខ្ញុំ ជាអ្នកចំងាយ

ស្រុករលាប្អៀរ ជាងារចំបែង
ព្រៃមូលអាឡែង ភូមិគោកបន្ទាយ
ព្រះធាតុកប់ស្រូវ ជាស្រុកខាងម្តាយ
ភូមិអណ្តូងស្នាយ បាយខុនចងដៃ

ខែរះបាំងភ្នំ ទ្រនំក្រាំងលាវ
ភូមិគ្រោះជើងគ្រៀវ ព្រះប៉ាឡេឡៃ
ជ្រៃបាក់ស្វាយទង បងសូមតោងស្បៃ
អូនកុំដោះដៃ បំភ្លេចរូបបង

បុប្ផាពង្រ ស្តាប់ផ្គរដើមឆ្នាំ
ពាក្យបងផ្តែផ្តាំ ទាវតូចទងវង
បើផ្កាបាក់ស្លឹក រៀមកាច់ទាំងទង
សូមចិត្តញាតិផង កុំសើចនិទ្ទា

ខែរះបាំងភ្នំ ទ្រនំក្រាំងលាវ
ភូមិគ្រោះជើងគ្រៀវ ព្រះប៉ាឡេឡៃ
ជ្រៃបាក់ស្វាយទង បងសូមតោងស្បៃ
អូនកុំដោះដៃ បំភ្លេចរូបបង

បុប្ផាពង្រ ស្តាប់ផ្គរដើមឆ្នាំ
ពាក្យបងផ្តែផ្តាំ ទាវតូចទងវង
បើផ្កាបាក់ស្លឹក រៀមកាច់ទាំងទង
សូមចិត្តញាតិផង កុំសើចនិទ្ទា



Credits
Writer(s): Sinn Sisamouth
Lyrics powered by www.musixmatch.com

Link