បុប្ផានារីអភ័ព្វ

អនិច្ចារអាសូរបុប្ផាស្រី
ពិការជើងដៃគួរឱ្យខ្ពើម ញាតិជិតឆ្ងាយគេរអើម
ម្ដាយចុងកាចឆ្នើមគ្មានមេត្តា។

ឱអនិច្ចា អឺអើយ!!
ស្រស់ស្រីបុប្ផានារីកម្សត់អឺអើយ
ចុកណែនខ្លោចផ្សាឱរ៉ារន្ធត់
និរាសប្រាស់ព្រាត់
បង់បាត់សុខសាន្ត ប្រាណឃ្លាតឆ្ងាយទៅ

នឹកឡើងតូចចិត្ត អឺអើយ
ស្មានបានស្ថេរស្ថិតឥឡូវពាលពៅអឺអើយ
ត្រាចចររង្គត់តាមដងព្រៃជ្រៅ
គ្មានទិសទីដៅ មិនដឹងជាត្រូវរំពឹងអ្នកណា

ហេតុតែពិការ គ្មានញាតិរាប់រក
ស្រស់ស្រីពន្លករស់រែងទុក្ខា
រំពឹងឪពុកទុក្ខណែនឱរ៉ា
ម្ដាយចុងឬស្យាផ្ដន្ទារូបស្រី

ណ្ហើយចុះស៊ូស្លាប់អឺអើយ
ប្រសើរគួរគាប់ជា ជាងរស់នៅអឺអើយ
ឱអ្នកម្ដាយថ្លៃយកកូនផងទៅ
រស់នាំអាស្រូវ បើកូនស្លាប់ទៅបិទភ្នែកជិតអើយ

ហេតុតែពិការ គ្មានញាតិរាប់រក
ស្រស់ស្រីពន្លករស់រែងទុក្ខា
រំពឹងឪពុកទុក្ខណែនឱរ៉ា
ម្ដាយចុងឬស្យាផ្ដន្ទារូបស្រី

ណ្ហើយចុះស៊ូស្លាប់អឺអើយ
ប្រសើរគួរគាប់ជាជាងរស់នៅអឺអើយ
ឱអ្នកម្ដាយថ្លៃយកកូនផងទៅ
រស់នាំអាស្រូវ បើកូនស្លាប់ទៅបិទភ្នែកជិតអើយ៕



Credits
Writer(s): Mok Chhoun
Lyrics powered by www.musixmatch.com

Link