គ្មានសង្ឃឹមទេ

សេចក្ដីស្នេហ៍ខ្ញុំ ពុំមានព្រំដែនឡើយ
ជាយូរឆ្នាំមកហើយ ទើបជួបមួយរាត្រី
គ្រាន់តែបានស្គាល់ អំពល់ទុក្ខបេតី
ចង់បានរូបស្រី ថ្នមបីដាក់លើឱរា

ស្រីដែលខ្ញុំ ខ្ញុំស្រលាញ់នោះ គឺស្រីទេពអក្សរ
រូបក៏សែនល្អ លើសអស់ស្រី នៅឯឋានទេព្តា
ខ្ញុំស្រលាញ់ ហើយហ៊ានប្ដូរកាយ ហ៊ានប្ដូរទាំងសង្ខារ
តែក្ដីប្រាថ្នា ប្រាប់ថាគ្មានសង្ឃឹមទេ

សេចក្ដីស្នេហ៍ខ្ញុំ ពុំមានព្រំដែនសោះ
ព្រោះរូបនារីនោះ មិនមែនមនុស្សធម្មតា
ជាទេពអប្សរ បវរគាប់ចិន្ដា
ដែលជាកញ្ញា ដែលខ្ញុំស្នេហ៍ក្នុងសុបិន

ស្រីដែលខ្ញុំ ខ្ញុំស្រលាញ់នោះ គឺស្រីទេពអក្សរ
រូបក៏សែនល្អ លើសអស់ស្រី នៅឯឋានទេព្តា
ខ្ញុំស្រលាញ់ហើយហ៊ានប្ដូរកាយ ហ៊ានប្ដូរទាំងសង្ខារ
តែក្ដីប្រាថ្នា ប្រាប់ថាគ្មានសង្ឃឹមទេ

សេចក្ដីស្នេហ៍ខ្ញុំ ពុំមានព្រំដែនសោះ
ព្រោះរូបនារីនោះ មិនមែនមនុស្សធម្មតា
ជាទេពអប្សរ បវរគាប់ចិន្ដា
ដែលជាកញ្ញា ដែលខ្ញុំស្នេហ៍ក្នុងសុបិន

ស្រីដែលខ្ញុំ ខ្ញុំស្រលាញ់នោះ គឺស្រីទេពអក្សរ
រូបក៏សែនល្អ លើសអស់ស្រី នៅឯឋានទេព្តា
ខ្ញុំស្រលាញ់ ហើយហ៊ានប្ដូរកាយ ហ៊ានប្ដូរទាំងសង្ខារ
តែក្ដីប្រាថ្នា ប្រាប់ថាគ្មានសង្ឃឹមទេ
តែក្ដីប្រាថ្នា ប្រាប់ថាគ្មានសង្ឃឹមទេ
តែក្ដីប្រាថ្នា ប្រាប់ថាគ្មានសង្ឃឹមទេ
តែក្ដីប្រាថ្នា ប្រាប់ថាគ្មានសង្ឃឹមទេ



Credits
Writer(s): Musique Etrangere, Nhem Phon
Lyrics powered by www.musixmatch.com

Link