ស្នេហ៍ហើយនៅតែស្នេហ៍

នឹកឡើងតូចចិត្តឥតឧប្បមា
ខឹងនឹងវាសនាមិនដូចប៉ង
ស្នេហាធំខ្ពស់ហួសបំណង
តើឲ្យគេងផ្សង ធ្វើម្តេចបាន អូយ!

ធ្លាក់ខ្លួនដុនដាបទាបស័ក្តិយស
នេះក៏ព្រោះតែស្នេហ៏រុញច្រាន
ស្នេហ៍ទុក្ខស្នេហ៏ទោសស្នេហ៏សាមាន្យ
ឲ្យខ្លួនខកខានបានទុក្ខា ហុឹស!

គួរឲ្យរៀងចាលរអាចិត្ត ហុឹស!ហុឺ!
ឆ្អែតនឹងស្នេហ៏ស្នឹតលុះមរណា
គួរខ្លាចគួរវាងរឿងស្នេហា
មិនអាចប្រាថ្នាច័ន្ទ្រាបាន អ៊ូយ!!

តើឲ្យសង្ឃឹមបានឬទេ? ហុិសហុិស!
បើស្នេហ៏ខុសគេទាំងភពឋាន
ស្នេហ៏របៀបខ្ញុំសូមខកខាន
កុំឲ្យជួបប្រាណលុះក្សិណក្ស័យ អ៊ូយ! លុះក្ស័យ

បើចិត្តស្នេហ៏ហើយនៅតែស្នេហ៏
ដកមិនរួចទេព្រះម្ចាស់ថ្លៃ
ស្នេហ៍រឹតតែស្នេហ៍
ស្នេហ៍រាល់យប់ថ្ងៃ
អាល័យជានិច្ច
ភ្លេចមិនបានឡើយ

កុំស្នេហ៏គេអីមិនបានទេបង
គ្រោះថ្នាក់កន្លងច្រើនដងមកហើយ

កុំឃាត់បងអី មិនបាច់ឃាត់ឡើយ
ច័ន្ទ្រាតែមួយ ជាជីវិតបង
ច័ន្ទ្រាបងអើយ! ច័ន្ទ្រាបងអើយ
ច័ន្ទ្រាបងអើយ! ច័ន្ទ្រាបងអើយ



Credits
Writer(s): Sisamouth Sinn
Lyrics powered by www.musixmatch.com

Link