វិប្បដិសារីសម្ផស្សភួង

អវសាន្តជីវិតនៃរូបខ្ញុំ
កុំសើចកុំយំ កុំជេរផ្ដោះផ្ដង
កុំបន្ទោសស្រី អភ័យឲ្យផង
ក្នុងជាតិនេះម្ដង ធ្វើម្ដេចវាសនា

ភពខ្មៅក្រខ្វក់ក្នុងរឿងជីវិត
ស្លាប់កាយទៅពិតតែចិត្តនៅថា
ទន្ទេញជួបគ្នា ក្នុងភពស្នេហា
ទោះមនុស្សដៀលថា អប្រិយ៍ជីវិត

ស្លាប់ទៅជាខ្មោច អសោចទៅហើយ
ស្នេហ៍នៅតែឆ្លើយ ទាំងទោសឧក្រិដ្ឋ
ថានៅតែស្មោះ នៅជួបគ្នាពិត
ជួបកាយជួបចិត្ត ជួបស្នេហ៍ភក្ដី

ទោះរស់ក៏ស្នេហ៍មិនបានជួបជិត
រនាំងឃាំងចិត្តស្នេហ៍អូននិងថ្លៃ
ព្រលឹងអូនចាំ ជួបបងជាថ្មី
នៅថែភក្ដី ជូនថ្លៃជានិច្ច

អូនស៊ូស្លាប់ចុះ ស្លាប់ព្រោះស្នេហ៍ស្មោះ
ព្រលឹងអូនហោះ កោះហៅជីវិត
ដង្ហែព្រលឹង បងទៅជួបជិត
នឹងមាសស្នេហ៍ស្និត នៅជាតិមុខទៀត

នាំទាំង សម្បថស្បថស្បែនឹងគ្នា
ទាំងអនុស្សា ម៉ឺនសែនមិនឃ្លាត
កប់ទុកក្នុងផ្នូរ ថ្ងូរហៅរកញាតិ
លុបឈ្មោះឲ្យស្អាត ពីបញ្ជីអាស្រូវ
លុបឈ្មោះឲ្យស្អាត ពីបញ្ជីអាស្រូវ



Credits
Writer(s): Svay Sar
Lyrics powered by www.musixmatch.com

Link