ខ្នងភ្នំអនុស្សាវរីយ៍

ភ្លេចហើយឬម៉ុម ខ្នងភ្នំអនុស្សាវរីយ៍
ដែលយើងទាំងពីរ ធ្លាប់បានទៅលេង
រៀមបានបីបម ថ្នាក់ថ្នមឲ្យគេង
ក្បែរជ្រោះថ្លាឆ្វេង អូនស្ដាប់តាមភ្លេង
ធម្មជាតិរវើយ

ទឹកជ្រោះហូរហួស ឆ្ពោះទៅមហាសាគរ
តែក្លិនកេស នៅតែកៀកកើយ
បក្សីហើរទៅតែនៅចម្លើយ ឮសូរល្វើយៗ
តើអូននេះហើយ ជាខ្នើយវាសនា

ខ្នងភ្នំអនុស្សាវរីយ៍ លម្អង នភីរោយលើបុស្បា
រីករះរហង់ត្រចង់គាប់នេត្រា ស្រស់ដូចស្នេហារៀមនឹងថ្លើមថ្លៃ

នឹកឃើញ ទេម៉ុមខ្នងភ្នំអនុស្សាវរីយ៍ ឬឆោមឆវីនាងភ្លេចសំដី
អូនបានសច្ចា ថាស្មោះលុះក្ស័យ
ទោះភ្នំរលាយ តែចិត្តស្រីថ្លៃមិនរលាយឡើយ

តែចិត្តស្រីថ្លៃមិនរលាយឡើយ តែចិត្តស្រីថ្លៃមិនរលាយឡើយ

Credits
Writer(s): Sinn Sisamouth
Lyrics powered by www.musixmatch.com

Link