សែនអភ័ព្វ

ស្នេហ៍បង គឺស្នេហ៍បរិសុទ្ធ
ផុតក្នុង លោកិយ៍
លោកនេះ អាក្រក់ពេកក្រៃ
អភ័ព្វអ្វី ស្នេហ៍មានវណ្ណៈ
ឧបសគ្គ ផ្ដន្ទាស្នេហា
បងស្នេហ៍ ស្នេហ៍តែអូនមួយ
ជាត្រួយចិន្ដា
ទោះឆ្ងាយ ផុតផែនពសុធា
ក្លែបក្លិន ថ្ពាល់ស្រីពុំងារ
ក្រអូប ទុកជានិមិត្ត
ជាតិនេះ បងសូម
ផ្ញើខ្លួន ផ្ញើទាំងជីវិត
មច្ចុរាជ អ្នកគ្មាន
តេជឫទ្ធិ ឈ្នះខ្ញុំឡើយ
ក្លិនអើយ ក្លិនចរណៃ
បងសូម កៀកកើយ
ជឿចុះ ណាស្រស់ត្រាណត្រើយ
ចិត្តបង ស្មោះ មិនដោះ ដៃឡើយ
ព្រះអើយ ជួយធ្វើ សាក្សី
ជាតិនេះ បងសូម
ផ្ញើខ្លួន ផ្ញើទាំងជីវិត
មច្ចុរាជ អ្នកគ្មាន
តេជឫទ្ធិ ឈ្នះខ្ញុំឡើយ
ក្លិនអើយ ក្លិនចរណៃ
បងសូម កៀកកើយ
ជឿចុះ ណាស្រស់ត្រាណត្រើយ
ចិត្តបង ស្មោះ មិនដោះ ដៃឡើយ
ព្រះអើយ ជួយធ្វើសាក្សី



Credits
Writer(s): Sisamouth Sinn
Lyrics powered by www.musixmatch.com

Link