Ter Bong Mean Thngai Nos Te

ចង់កាន់ដៃអូនចង់បណ្ដើរអូនចូលរោងការ នាថ្ងៃអនាគត
បងនឹងសាងគ្រួសារមួយដែលល្អបំផុត ផ្តល់ក្តីសុខឲ្យត្រាណត្រើយ
ពាក្យប្តីសម្លាញ់បងចង់ឮចេញពីមាត់អូន ចង់ក្បែររួមរស់គៀកកើយ
សន្យាថានឹងថែត្រាណត្រើយ ពេញមួយជីវិតបង
ភ្លេង
មិនដឹងទេថាថ្ងៃស្អែក នឹងទៅជាយ៉ាងណា
ចិត្តដែលស្រលាញ់ជីវ៉ា បងខ្វល់រៀងរាល់ថ្ងៃ
ស្រលាញ់អូនមួយបងព្រួយខ្លាចមានគេជ្រែក
ខ្លាចអូនបែងចែកស្នេហ៍ឲ្យអ្នកដទៃ
ព្រួយខ្លាចអូនមានអ្នកថ្មី ខ្លាចស្រីថ្លៃជ្រើសគេ
មួយថ្ងៃប្រែខែជាឆ្នាំឲ្យបងរង់ចាំអូន
វេលារំកិលផ្ទួនៗ អង្រួនទុក្ខកើនទ្វេ
ស្នេហ៍មួយនេះថ្ងៃមុខនឹងទៅជាយ៉ាងណា
តើយើងបានរៀបការជាមួយគ្នាដែរឬទេ
តើយើងអាចមានថ្ងៃនោះទេ មាសមេអើយ
ភ្លេង
ចង់កាន់ដៃអូនចង់បណ្ដើរអូនចូលរោងការ នាថ្ងៃអនាគត
បងនឹងសាងគ្រួសារមួយដែលល្អបំផុត ផ្តល់ក្តីសុខឲ្យត្រាណត្រើយ
ពាក្យប្តីសម្លាញ់បងចង់ឮចេញពីមាត់អូន ចង់ក្បែររួមរស់គៀកកើយ
សន្យាថានឹងថែត្រាណត្រើយ ពេញមួយជីវិតបង
ភ្លេង
ចង់កាន់ដៃអូនចង់បណ្ដើរអូនចូលរោងការ នាថ្ងៃអនាគត
បងនឹងសាងគ្រួសារមួយដែលល្អបំផុត ផ្តល់ក្តីសុខឲ្យត្រាណត្រើយ
ពាក្យប្តីសម្លាញ់បងចង់ឮចេញពីមាត់អូន ចង់ក្បែររួមរស់គៀកកើយ
សន្យាថានឹងថែត្រាណត្រើយ ពេញមួយជីវិតបង



Credits
Lyrics powered by www.musixmatch.com

Link