ថើបទឹកភ្នែកអូនឲ្យស្ងួត

ផ្កាដែលរីកយ៉ាងស្រស់ គង់មិនរុះរោយទេ
មានបងនៅជិតមុំ ចាំថ្នាក់ថ្នមត្រកង

បើសិននួនល្អងអូនបង្ហូរទឹកភ្នែក
បងនឹងជួយរំលែក
ថើបទឹកភ្នែកថើបទាល់តែស្ងួត
មិនឲ្យស្រក់ចោលទេស្រី

ចន្ទ្រារះពេញវង់ ត្រចង់ច្បាស់រស្មី
បងចាំ ចាំថ្នមបី ចន្ទអើយកុំស្រទំ

អូនដឹងទេព្រះចន្ទរះលើមេឃា
គង់មានហ្វូងតារាជាបរិពារ
ចំណែកពុំងាគង់មានបងកំដរ

ផ្កាដែលរីកយ៉ាងស្រស់ គង់មិនរុះរោយទេ
មានបងនៅជិតមុំ ចាំថ្នាក់ថ្នមត្រកង

បើសិននួនល្អងអូនបង្ហូរទឹកភ្នែក
បងនឹងជួយរំលែក
ថើបទឹកភ្នែកថើបទាល់តែស្ងួត
មិនឲ្យស្រក់ចោលទេស្រី

ចន្ទ្រារះពេញវង់ ត្រចង់ច្បាស់រស្មី
បងចាំៗថ្នមបី ចន្ទអើយកុំស្រទំ
អូនដឹងទេព្រះចន្ទរះលើមេឃា
គង់មានហ្វូងតារាជាបរិពារ
ចំណែកពុំងាគង់មានបងកំដរ



Credits
Writer(s): Sinn Sisamouth, Musique Etrangere
Lyrics powered by www.musixmatch.com

Link