ម៉ាឡាមាសបង

ម៉ាឡា... ម៉ាឡា... ម៉ា... ឡា

បងខំស្រែកហៅ ហៅរកម៉ាឡា
រកស្រីសព្វព្រឹក្សា សព្វជលស័យ
ពុំយល់ចរណៃ រៀមរែងទុក្ខភ័យ
ខ្លាចអូនព្រាត់ក្ស័យចោលបង

ឃើញតែហ្វូងបក្សាបក្សីសត្វ
ហើរកាត់ទាំងគូ យំឆ្លើយឆ្លង
កម្មអ្វីតែអូន ហើយនិងរូបបង
ឱ្យព្រាត់ប្រាសគ្នា

បងដង្ហោយហៅសង្សារ
ម៉ាឡាអឺយ! ព្រាត់ទៅណា
ឬមួយអូនសូន្យសង្ខារ ចោលបងហើយ

រៀមនៅតែរង់ចាំ ចាំជួបម៉ាឡា
ចាំជួនជួបស្នេហា ជាគូកៀកកើយ
ឱ្យរៀមបំភ្លេច ភ្លេចមិនបានឡើយ
ណាម៉ាឡាមាសបង

រៀមនៅតែរង់ចាំ ចាំជួបម៉ាឡា
ចាំជួនជួបស្នេហា ជាគូកៀកកើយ
ឱ្យរៀមបំភ្លេច ភ្លេចមិនបានឡើយ
ណាម៉ាឡាមាសបង
ម៉ាឡា... ម៉ាឡា... មាសបង



Credits
Writer(s): Long Bovith
Lyrics powered by www.musixmatch.com

Link