ក្លិនខ្លួនម្លិះរួត

ឱ!អូនម្លិះរួតបងស្ទើរវង្វេង
ទ្រូងបងចំបែងពេលបែកពីស្រី
រាល់យប់បងគេងសុបិនឃើញថ្លៃ
ខានជួបមួយថ្ងែ អូនអ្ហើយ!បងក្រំឱរា

អូនឃ្លាតពីបងឃ្លាតតែរូបកាយ
ឯចិត្តឥតឆ្ងាយ ពីប្រុសស្នេហា
បងបែកមួយថ្ងែដូចមឺនវស្សា
គ្រប់ពេលសន្ធ្យា នឹកអើយ!នឹកអូននឹកតែបង

ក្លិនខ្លួនម្លិះរួតជ្រួតជ្រាបក្នុងទ្រូង
បងសូមបូងសួងឱ្យដូចបំណង

អូនក៏លើកហត្ថទាំងទ្វេឡើងផ្សង
ឱ្យអូនបានបងជាគូរកៀកកើយ

ចុះបើកម្មកាចឱ្យយើងបែកគ្នា

អូនស៊ូ មរណាមិនព្រមរស់ឡើយ

ម្លិះរួតមាសបងបងជឿអូនហើយ

ជាតិមុខជាតិក្រោយ សូមឱ្យជួបរៀងរៀងអើយ



Credits
Writer(s): Sisamouth Sinn
Lyrics powered by www.musixmatch.com

Link