កុំយំណាអូន (2024 Remaster)

កុំយំថ្វីណាស្រីព្រលឹង
កុំព្រួយកុំខឹង បងនឹងសូមលាស្រីហើយ
ហ៊ឺ!ៗៗ បងវិលវិញទេព្រលឹងអើយ
នៅឲ្យបានស្បើយ ត្រាណត្រើយកុំក្បត់ចិន្ដា

កុំសង្ស័យ ថាបងឃ្លាតទៅ
ភ្លេចស្នេហ៍ភ្លេចពៅដែលនៅតែឯងឯកា
ហ៊ឺ!ៗៗ បងលាទៅ ផ្សងវាសនា
ដើម្បីរក្សាអនាគតស្នេហាថ្លៃ

កុំយំកុំសោកាណាអូនណា
ណាស្នេហាជីវារង់ចាំបងចុះ
កុំយំកុំសោកា ណាអូនណា
ណាស្នេហា មេត្តាជឿបងណាស្រី

បងហ៊ានស្បថមិនក្បត់អូនទេ
ខ្យល់ទឹកទន្លេដួងខែធ្វើជាសាក្សី
ហ៊ឺ!ៗៗ បើចិត្តស្នេហ៍ប្រែផុតរស្មី
បើបងភ្លេចស្រីលោកិយប្រល័យបងចុះ

កុំយំថ្វីណាស្រីព្រលឹង
កុំព្រួយកុំខឹងបងនឹងសូមលាស្រីហើយ
ហ៊ឺ!ៗៗ បងវិលវិញទេព្រលឹងអើយ
នៅឲ្យបានស្បើយត្រាណត្រើយកុំក្បត់ចិន្ដា

កុំសង្ស័យថាបងឃ្លាតទៅ
ភ្លេចស្នេហ៍ភ្លេចពៅដែលនៅតែឯងឯកា
ហ៊ឺ!ៗៗ បងលាទៅ ផ្សងវាសនា
ដើម្បីរក្សាអនាគតស្នេហាថ្លៃ

កុំយំកុំសោកាណាអូនណា
ណាស្នេហាជីវារង់ចាំបងចុះ
កុំយំកុំសោកា ណាអូនណា
ណាស្នេហា មេត្តាជឿបងណាស្រី

បងហ៊ានស្បថមិនក្បត់អូនទេ
ខ្យល់ទឹកទន្លេដួងខែធ្វើជាសាក្សី
ហ៊ឺ!ៗៗ បើចិត្តស្នេហ៍ប្រែផុតរស្មី
បើបងភ្លេចស្រីលោកិយប្រល័យបងចុះ៕



Credits
Writer(s): Voy Ho
Lyrics powered by www.musixmatch.com

Link