ស្រណោះភ្លៀងម្តង (2024 Remaster)

សែនស្រណោះអ្ហើយភ្លៀងម្ដង
ផ្គរឆ្លើយឆ្លងរដូវដើមឆ្នាំ
អូនសន្យាថាឱ្យបងចាំ
អូនសន្យាថាឱ្យបងចាំ
គម្រប់ឆ្នាំស្រីនាងពេញវ័យ
គម្រប់ឆ្នាំស្រីពេញវ័យ

ទើតៗ តារើត ទើត
ទើតៗ តារើត ទើត

បងខំចាំអ្ហើយយូរហើយ
ចុះម្ដេចឡើយក៏មិនឃើញស្រី
ប្រាប់ដំណឹងឱ្យបងចូលស្ដី
ប្រាប់ដំណឹងឱ្យបងចូលស្ដី
ឬមួយថ្លៃអូនភ្លេចសន្យា
ឬមួយថ្លៃភ្លេចសន្យា?

ទើតៗ តារើត ទើត
ទើតៗ តារើត ទើត

ឱ! កន្សែងអ្ហើយស្រីហូត
កន្សែងសូត្រអប់ក្លិនចំប៉ា
លើកកន្សែងឡើងថើបកាលណា
លើកកន្សែងឡើងថើបកាលណា
សងសាររ៉ាអូនសែនខ្វាយខ្វល់
សងសាររ៉ាយរៀមសែនខ្វាយខ្វល់

ទើតៗ តារើត ទើត
ទើតៗ តារើត ទើត

បើនឹងផ្ដាំអ្ហើយតាមទឹក
ទឹកក៏ហូរនាំទៅមិនដល់
បើនឹងផ្ដាំមុំអ្ហើយតាមខ្យល់
បើនឹងផ្ដាំមុំអ្ហើយតាមខ្យល់
ខ្យល់រសាត់ផាត់ទៅសែនឆ្ងាយ
ខ្យល់រសាត់ផាត់សែនឆ្ងាយ

ទើតៗ តារើត ទើត
ទើតៗ តារើត ទើត

បើនឹងផ្ដាំអ្ហើយតាមទឹក
ទឹកក៏ហូរនាំទៅមិនដល់
បើនឹងផ្ដាំមុំអ្ហើយតាមខ្យល់
បើនឹងផ្ដាំមុំអ្ហើយតាមខ្យល់
ខ្យល់រសាត់ផាត់ទៅសែនឆ្ងាយ
ខ្យល់រសាត់ផាត់សែនឆ្ងាយ

ទើតៗ តារើត ទើត
ទើតៗ តារើត ទើត



Credits
Writer(s): Sinn Sisamouth
Lyrics powered by www.musixmatch.com

Link