ស្អែកអូនលាបងហើយ (2024 Remaster)

ថ្ងៃស្អែកថ្ងៃថ្មីថ្ងៃស្រី ព្រាត់ទៅ
យប់នេះអូននៅរួមរស់អឺ ក្បែរបងអើយ
មិនយូរប៉ុន្មាន យប់នឹងកន្លង
ឲ្យអូន និងបងឃ្លាតគ្នារៀងៗ

អូនសែនស្រណោះ ចិត្តប្រុសភក្ដី
ស្ម័គ្រស្មោះនឹងស្រី មិនដែលអឺចេះល្អៀងអើយ
ឥឡូវត្រូវឃ្លាត ក្លែបក្លិនសូរសៀង
ទឹកភ្នែកស្រែកច្រៀង ពីរឿងកំព្រា

បើសិនអូនអាច ឃាត់ថ្ងៃស្អែកបាន
ដូចជាហនុមាន ឃាត់ព្រះសូរិយា
អូននឹងទៅភ្លាម ឥតស្ដាយសង្ខារ
តែអនិច្ចាកម្ម យើងដល់ហើយបង

ស្អែកនេះស្អែកថ្មី ស្រីលាបងហើយ
គ្មានសង្ឃឹមឡើយ ថាបានឆ្លើយឆ្លងអឺ
ទោះដីប្រឹងវិល ត្រឡប់ច្រើនដង
ចង់ឲ្យជួបបង ក៏ឥតសង្ឃឹម
ស្អែកអូនលា បងហើយ
ស្អែកអូនលា អូនលា បងហើយ



Credits
Writer(s): Sinn Sisamouth
Lyrics powered by www.musixmatch.com

Link