ស៊ូរស្លាប់ព្រោះបង (2024 Remaster)

(ស) យើងបានស្ម័គ្រស្មោះ រួមរស់ជិតគ្នា
សុខសាន្តគ្រប់គ្រា អាពា៍ពិពាហ៍ជាត្រើយ វាសនា

(ប) ពិតមែនហើយណាកនិដ្ឋា
ប្តូរផ្ដាច់សង្ខារ អូនហើយនិងបង

(ស) អូនគេងរង់ចាំ ខែឆ្នាំមកដល់
ទើបផុតកង្វល់ បានយល់រសជាតិនៃក្ដីស្នេហ៍ស្នង

(ប) ពិតណាស់ហើយ ស្រស់កែវនួនល្អង
ចំណែកចិត្តបង ក៏ដូចជាចិត្តស្រី

(ស) ចុះកម្ម អកុសល អ្វីរូបអូន
ក្ដីសង្ឃឹមប្រែជាសាបសូន្យ
ក្រៀមស្វិតស្រពោន ឥតន័យ
បើពង្រាត់ឲ្យព្រាត់ ពីដួងហឬទ័យ

(ប) នេះគឺកម្មទេស្រី
ជេរស្ដីឲ្យព្រាត់ បាន

(ស) បើសិនជាចិត្តបងឥតអាឡោះ
គ្មានស្ដាយស្រណោះ
(ប) អូនកុំស្មានខុស ណាស្រស់កល្យាណ
(ស) ចំណែកអូន ស៊ូសូន្យក្ស័យប្រាណ
បើសិនមិនបាន ជួបបងក្នុងជាតិនេះ

(ស) បើសិនជាចិត្តបងឥតអាឡោះ
គ្មានស្ដាយស្រណោះ
(ប) អូនកុំស្មានខុស ណាស្រស់កល្យាណ
(ស) ចំណែកអូន ស៊ូសូន្យក្ស័យប្រាណ
បើសិនមិនបាន ជួបបងក្នុងជាតិនេះ



Credits
Writer(s): Mer Bun
Lyrics powered by www.musixmatch.com

Link