កំហុសខ្លួនឯងទេ

មនុស្សលោក ច្រើនរោគបេះដូង
ឈឺចាប់ក្នុងទ្រូង ព្រោះវិបត្តិស្នេហា
ប្រពន្ធ បន្ទោសប្ដី
ថាក្បត់ចិត្តស្រី លួចទៅរៀបការ
ខ្លាចហើយ រៀងហើយ
ជាតិក្រោយកុំយល់ ប្រុសចិត្តសាវ៉ា
ក្នុងជាតិនេះ ស្ដាយណាស់
មកប៉ះលើប្ដី គ្មានក្ដីមេត្តា

ប្រុសខ្លះ បន្ទោសស្ត្រី
ថាចិត្តពីរបី ប្រួលប្រែសាវ៉ា
ខឹងណាស់ ស្ទុះលេបថ្នាំ
រង់ចាំក្ដីស្លាប់ អោយផុតលោកា
មានរូប មានរឿង
លេចឡើងសុទ្ធតែ វិបត្តិស្នេហា
តើកំហុស ទោសសា
ធ្លាក់លើនរណា បើតាមការស្មាន

អ្នកខ្លះ ចង់ហាមាត់ជេរ
ព្រហ្មលិខិតដែលគេ គោរពគ្រប់ប្រាណ
ខ្លួនឯង ខុសពិតៗ
ចង់គូមិនគិត ល្អិតល្អន់តាមដាន
មុននឹង រើសគូ
ត្រូវប្រើពេលយូរ មើលផៅសណ្ដាន
កុំប្រថុយ ស្មានៗ
នាំអោយខកប្រាណ អស់មួយជីវិត

មនុស្សលោក ច្រើនរោគបេះដូង
ឈឺចាប់ក្នុងទ្រូង ព្រោះវិបត្តិស្នេហា
ប្រពន្ធ បន្ទោសប្ដី
ថាក្បត់ចិត្តស្រី លួចទៅរៀបការ
ខ្លាចហើយ រៀងហើយ
ជាតិក្រោយកុំយល់ ប្រុសចិត្តសាវ៉ា
ក្នុងជាតិនេះ ស្ដាយណាស់
មកប៉ះលើប្ដី គ្មានក្ដីមេត្តា

ប្រុសខ្លះ បន្ទោសស្ត្រី
ថាចិត្តពីរបី ប្រួលប្រែសាវ៉ា
ខឹងណាស់ ស្ទុះលេបថ្នាំ
រង់ចាំក្ដីស្លាប់ អោយផុតលោកា
មានរូប មានរឿង
លេចឡើងសុទ្ធតែ វិបត្តិស្នេហា
តើកំហុស ទោសសា
ធ្លាក់លើនរណា បើតាមការស្មាន

អ្នកខ្លះ ចង់ហាមាត់ជេរ
ព្រហ្មលិខិតដែលគេ គោរពគ្រប់ប្រាណ
ខ្លួនឯង ខុសពិតៗ
ចង់គូមិនគិត ល្អិតល្អន់តាមដាន
មុននឹង រើសគូ
ត្រូវប្រើពេលយូរ មើលផៅសណ្ដាន
កុំប្រថុយ ស្មានៗ
នាំអោយខកប្រាណ អស់មួយជីវិត



Credits
Writer(s): Mau Vinna
Lyrics powered by www.musixmatch.com

Link