លាហើយសង្សារខ្ញុំ

អូនសូមលាហើយ លាចិត្តសាវ៉ា
លាក្តីស្នេហា លាទាំងស្រណោះ
លាទាំងចុកចាប់ លាស្លាប់ទាំងស្មោះ
សូមបងនៅចុះ បើអស់អាល័យ

នឹងទ្រាំធ្វើខ្វាក់ ថ្លង់គមិនបាន
ណ្ហើយស៊ូក្ស័យប្រាណ ចាប់ជាតិជាថ្មី
ខ្លាចណាស់ ខ្ពើមណាស់ នរកលោកីយ៍
រស់នៅធ្វើអ្វី ឥតក្តីរំពឹង

អូ... ហូ
អូនអើយ អូនស្រី
ប្រណីដល់បង ផងណាព្រលឹង
រៀមសូមអង្វរ កែវអើយកុំខឹង
កំហុសទាំងនឹង គឺខុសព្រោះបង

សូមអូនវិលវិញ ជាមួយនឹងរៀម
ហ៊ឺ... កុំឱ្យ ចុកឈាម ទៀតណា ស្នេហ៍ស្នង
ហ៊ឺ... រៀមរាង ចាលហើយ ត្រាណត្រើយ មាសបង
យើងរួមស្នេហ៍ស្នង លុះសូន្យសង្ខារ



Credits
Writer(s): Sisamouth Sinn, Kong Bunchhoeun
Lyrics powered by www.musixmatch.com

Link