គ្រាដំបូង

គ្រាដំបូង...
បងបានយល់ភក្ត្រា
ចិត្តរៀមគួចស្នេហា
ក្នុងចិន្តាគិតបំណង
ចង់បានអូនជាគូគ្រង
គឺដំបូងស្រមៃ
ភ្លឹកនេត្រា
ថ្លារស្មីដូចចន្ទពេញវង់
រះត្រចង់
ច្បាស់ស្រឡះមេឃា

គ្រាដំបូង...
បងបានស្គាល់ស្នេហា
បងបានគិតប្រាថ្នា
យកជីវ៉ាជាគូស្នេហ៍
ក្នុងចិត្តរៀមរែងរន្ធត់
គិតខ្លាចតែ
ព្រលឹងមិនបេតី
ដូចបក្សីហិចហើរទៅឆ្ងាយ
ចិត្តខ្វល់ខ្វាយព្រោះស្នេហ៍របស់ខ្ញុំ

គ្រាដំបូង...
ដែលអូនស្ម័គ្រយល់ព្រម
រៀមក៏បានថ្នាក់ថ្នម
លើកបីបមថ្នមត្រកង
បងយល់ច្បាស់ចិត្តបរិសុទ្ធ
ពៅប្រគល់ឱ្យបង
ឱ! ស្នេហ៍ស្នង
បងទទួលថែទុក
តទៅមុខ
លុះអស់មួយជីវិត
គ្រាដំបូង
គឺជាគ្រាចុងបង្ហើយ...



Credits
Writer(s): Sinn Sisamouth, Voy Ho, Tep Sokhom, Mer Bun, Has Salan
Lyrics powered by www.musixmatch.com

Link