ផ្ញើប្រាណលើផ្កាឈូកស

ភ័ព្វសំណាងបណ្តាលឱ្យបាន
ជួបភក្ត្រកល្យាណផូរផង់
អូនល្អដូចចន្ទ
ដែលរះត្រចង់
បានឃើញចិត្តប៉ងចង់ថ្នាក់ថ្នម

ខ្ញុំស្រឡាញ់ស្មើហឫទ័យ
មិនរានឹងក្ស័យឡើយម៉ុម
ទោះមានរបង
បិទបាំងជិតជុំ
ក៏រៀមនៅចាំ
ចាំស្នេហ៍គ្រប់គ្រា

ឃើញហ្វូងផ្កាយចោមចង
រៀមមួហ្មងប្រចណ្ឌដួងជីវ៉ា
ក្រអូនក្លិនតាមវាតា
រៀមខ្វល់ឱរា
ព្រោះស្នេហាស្រីថ្លៃ

ព្រោះស្រឡាញ់ទើបរៀមកង្វល់
ដួងចិត្តអំពល់រីងរៃ
ស្តាប់បណ្តាំបង
សន្យាណាថ្លៃ
ជាតិនេះគឺស្រី
ដែលបងផ្ញើប្រាណ

ឃើញហ្វូងផ្កាយចោមចង
រៀមមួហ្មងប្រចណ្ឌដួងជីវ៉ា
ក្រអូនក្លិនតាមវាតា
រៀមខ្វល់ឱរា
ព្រោះស្នេហាស្រីថ្លៃ

ព្រោះស្រឡាញ់ទើបរៀមកង្វល់
ដួងចិត្តអំពល់រីងរៃ
ស្តាប់បណ្តាំបង
សន្យាណាថ្លៃ
ជាតិនេះគឺស្រី
ដែលបងផ្ញើប្រាណ



Credits
Writer(s): Sinn Sisamouth, Voy Ho, Mer Bun, Nhem Phon
Lyrics powered by www.musixmatch.com

Link